ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

ព័ត៌មានជាតិ

សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះសិក្សាពិនិត្យទីតាំង ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីកសិកម្មទំនើប និងអន្តរកម្មទឹក-ជនបទ

សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះសិក្សាពិនិត្យទីតាំង ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីកសិកម្មទំនើប និងអន្តរកម្មទឹក-ជនបទ

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធានសមាជិកសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ដើម្បីចុះអនុវត្តអន្តរាគមន៍វិស័យកសិកម្ម-ទឹក-ជនបទ ស្ថិតនៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ។   ក្នុងកិច្ចពិភាក្សា បានពិនិត្យឃើញថា សហគមន៍ទំនើបនេះ មានសក្កានុពលគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្ដអន្ដរវិស័យកសិកម្ម-ទឹក-ភូមិគំរូ ដោយសហគមន៍ត្រូវបំពេញបន្ថែមលើ ការគ្រប់គ្រងប្រតិបត្ដិសហគមន៍ វិសាលភាពស្រោចស្រពបានពីប្រឡាយ ការគ្រប់គ្រងស្ថានីយ៍បូមទឹកសហគមន៍ និងកិច្ចសហប្រតិបត្ដិការល្អក្នុងតំបន់រវាងផ្នែកពាក់ព័ន្ធ។ ក្នុងនោះដែរ សហគមន៍ ត្រូវបន្ដពង្រឹងសម្ថតភាពគ្រប់គ្រង ការចំនាយលើប្រតិបត្ដិការស្ថានីយ៍ប៉ូមទឹកសហគមន៍ និងត្រៀមកញ្ចប់ថវិកាចំណាយជួសជុល ថែទាំនិងស្ដាប្រព័ន្ធប្រឡាយ ដោយកុំរំពឹងទាំងស្រុងពីការជួយគាំទ្រពីរដ្ឋ។      បន្ទាប់ពីជំនួបពិភាក្សា គណ:ប្រតិភូ និងតំណាងសហគមន៍ បានអញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹក ហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ និងប្រព័ន្ធធារាសាស្រ្ត ហ៊ុន សែន បារាយណ៍ ដែលបម្រើដល់ការប្រើប្រាស់ពហុបំណងសម្រាប់សហគមន៍ និងប្រជាជនមូលដ្ឋាន៕ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ 

១៩ សីហា ២០២៥
រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រធានសភាថៃ និងស្នើឱ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ បញ្ឈប់ផែនការរំលោភលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់ភាគីថៃ

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រធានសភាថៃ និងស្នើឱ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ បញ្ឈប់ផែនការរំលោភលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់ភាគីថៃ

 រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រធានសភាថៃ និងស្នើឱ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ បញ្ឈប់ផែនការរំលោភលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់ភាគីថៃ។   តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះលោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ៈថា ប្រធានសភាថៃ ដែលបានគាំទ្រការលើកឡើងរបស់មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ ដែលមានផែនការរំលោភលើបូរណភាពទឹកដីកម្ពុជា។   តាមសេចក្តីថ្លែងការណ៍ រដ្ឋសភាកម្ពុជា ចាត់ទុកការគាំទ្ររបស់ប្រធានសភាថៃ ចំពោះផែនការឧត្តមសេនីយ៍ ប៊ុនសិន ប៉ាត់ក្លាង ក្នុងការយកប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ មុនពេលចូលនិវត្តន៍ គឺជាភស្តុតាងនៃការបង្កហេតុ រំលោភទាំងស្រុងលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងជាចេតនាច្បាស់លាស់ ក្នុងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ដែលរដ្ឋសភាកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ។  អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ឯកសារ  

១៣ សីហា ២០២៥
សម្តេចតេជោ ហ៊ុន សែន បង្ហាញពីសកម្មភាពក្បត់ជាតិថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលគាំទ្រទ័ពថៃឈ្លានពាន

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីសកម្មភាពក្បត់ជាតិថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលគាំទ្រទ័ពថៃឈ្លានពាន

 នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវិដេអូខ្លីបរបស់ទណ្ឌិត សម រង្ស៊ី ដែលបានឈរថ្លែង នៅមុខប្រពន្ធ និងអ្នកហែហម ដែលទណ្ឌិតរូបនេះ បានថ្លែងគាំទ្រកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពកម្ពុជាស្នេហាជាតិរបស់ខ្មែរយើងទៅវិញ។  ចំពោះសកម្មភាពក្បត់ជាតិថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើង បាន និងកំពុងរងទុក្ខវេទនា ដោយការឈ្លានពានរបស់ថៃដែលក្នុងនោះ សាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបុរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារ ត្រូវរត់ចោលផ្ទះសម្បែង ក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ?  សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា «តើគេជាមនុស្ស ឬជាសត្វ?តើគេស្នេហាជាតិ ឬក្បត់ជាតិ?សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ»។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចសុខចិត្តប្រើផេកផ្លូវការរបស់សម្តេច ដែលមានមនុស្សតាមដាន ១៥លាននាក់ ជួយផ្សព្វផ្សាយសម្តីពិតរបស់ទណ្ឌិត សម រង្ស៊ី ដូចមានភ្ជាប់ជាមួយនេះ៕      អត្ថបទ និងរូបភាព៖ PNN   

១២ សីហា ២០២៥
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរលទ្ធផលនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរលទ្ធផលនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

  តាមបណ្តាញសង្គម នារសៀលថ្ងៃទី៧ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។   សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា កិច្ចប្រជុំនេះ ជាការអនុវត្តនូវចំណុច ដែលបានឯកភាពគ្នា រវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហការរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។   សម្តេច បន្តថា ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ ក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។   សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ភាគីទាំងពីរ ក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។  ក្នុងករណីចាំបាច់ ភាគីទាំងពីរ អាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា កម្ពុជា ក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃ ឲ្យបានឆាប់រហ័សផងដែរ៕   អត្ថបទ និងរូបភាព៖ PNN 

០៨ សីហា ២០២៥
សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឱ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង

សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឱ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង

 តាមបណ្តាញសង្គម កាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា នាប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានពីរ គឺទីមួយ ទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាតលើសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត។ ទីពីរ គឺការរៀបចំផែនការធ្វើឃាតពីសំណាក់មេដឹកនាំថៃ មកលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។  សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បញ្ហាទាំងពីរនេះ បើមិនមានការបកស្រាយ ឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំ សម្រាប់ថ្ងៃក្រោយ។ ដូចនេះ សម្តេច សូមធ្វើការបកស្រាយ ដូចខាងក្រោម៖១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណា ក៏សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះ កំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។២. រឿងផែនការធ្វើឃាតរបស់មេដឹកនាំថៃមកលើរូបសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនឹងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តសម្តេច និងសម្តេច ហ៊ុន ម៉ាណែត ក៏ដោយ ក៏មេដឹកនាំថៃ មិនទាន់ឈានដល់កម្រិតអគុណធម៌ មករៀបចំផែនការសម្លាប់ខ្ញុំសម្តេច និងសម្តេច ហ៊ុន ម៉ាណែត នោះដែរ។ សម្តេច បន្ថែមថា ក្នុងប្រវត្តិសាស្ត្រ គេតែងតែរកវិធីសម្លាប់មេទ័ព ដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាម តែសម័យនេះ មិនដូចសម័យមុនទេ គេត្រូវការមនុស្ស ដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។សម្តេចតេជោ បន្តថា កម្ពុជា ក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។  ឯថៃ ក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះ គឺមានតែសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ដើម្បីចរចា ដែលសម្តេច ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះ គឺគ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត នោះឡើយ។  ប្រសិនបើសម្តេច ហ៊ុន សែន ឬសម្តេច ហ៊ុន ម៉ាណែត ស្លាប់ ដោយស្នាដៃមេដឹកនាំថៃមែន វាច្បាស់ជានឹងកើតមានសម្តេច ហ៊ុន សែន ឬសម្តេច ហ៊ុន ម៉ាណែត រាប់ម៉ឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាម ដែលវានឹងក្លាយជាសត្រូវ សួរពូជ ពិបាករំលត់។  សម្តេច ហ៊ុន សែន បន្ថែមទៀតថា សម្រាប់សម្តេចតេជោក្តី សម្តេចហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែប ដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះ ក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការ ដើម្បីសម្លាប់សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត នោះទេ។ សម្តេចតេជោ គូសបញ្ជាក់ថា នៅក្នុងផែនការសម្លាប់សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃ គេលើកថា នឹងប្រើយន្តហោះ។ ចំណុចនេះ គួរតែប្រទេស ដែលលក់យន្តហោះចម្បាំងឲ្យថៃ ត្រូវរឹតបន្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះ ថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ កម្ពុជា មិនជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃទេ តែសូម កុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕  អត្ថបទ និងរូបភាព៖ PNN 

០៨ សីហា ២០២៥
កិច្ចប្រជុំGBC៖ កម្ពុជានិងថៃ ឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងរៀបចំយន្តការសម្រាប់អនុវត្ត

កិច្ចប្រជុំGBC៖ កម្ពុជានិងថៃ ឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងរៀបចំយន្តការសម្រាប់អនុវត្ត

 កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើង នៅប្រទេសម៉ាឡេស៊ី កាលពីនារសៀលថ្ងៃទី០៧ សីហានេះ ដោយភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ។ កិច្ចប្រជុំនេះ ក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។  ក្នុងសេចក្តីប្រកាសរបស់ព័ត៌មានក្រោយចប់កិច្ចប្រជុំរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជានិងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។ចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរផងដែរ។  សម្តេចបវរធិបតី បានគូសរំលេចពីលទ្ធផលកិច្ចប្រជុំ គឺក្នុងនោះភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ ក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន ។  ភាគីកម្ពុជា និងថៃ ក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ៕  អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ទទក   

០៨ សីហា ២០២៥
ក្រុមលេខាធិការ GBC កម្ពុជា-ថៃ បន្តកិច្ចប្រជុំ នៅម៉ាឡេស៊ី ឈានចូលថ្ងៃទី២ នៅថ្ងៃទី៥សីហានេះ

ក្រុមលេខាធិការ GBC កម្ពុជា-ថៃ បន្តកិច្ចប្រជុំ នៅម៉ាឡេស៊ី ឈានចូលថ្ងៃទី២ នៅថ្ងៃទី៥សីហានេះ

 នៅថ្ងៃទី៥ ខែសីហានេះ ជាថ្ងៃទី២ហើយ ដែលក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជា-ថៃ បានបើកកិច្ចប្រជុំ នៅប្រទេសម៉ាឡេស៊ី។ នេះជាកិច្ចប្រជុំ ដែលបានធ្វើឡើង នៅមុនកិច្ចប្រជុំ GBC ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។  លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសេចក្តីសង្ខេបព័ត៌មាន កាលពីម៉ោង ១១ព្រឹកថ្ងៃទី៥ ខែសីហានេះថា ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ (GBC) បានបន្តកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នា ជាមួយភាគីថៃ។ ដាក់ខ្លីប៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ  សូមរម្លឹកថា កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរពីភ្នំពេញ ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ ជាមួយភាគីថៃ ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។  កិច្ចប្រជុំរវាងក្រុមការងារលេខាធិការកម្ពុជា និងថៃ រយៈពេល ៣ថ្ងៃនេះ ធ្វើឡើង មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥  នៅប្រទេសម៉ាឡេស៊ី ដោយមានម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមសង្កេតការណ៍។  កិច្ចប្រជុំ GBC នាពេលនេះ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ដែលកម្ពុជា និងថៃ បានព្រមព្រៀង ក្នុងកិច្ចប្រជុំពិសេសកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕  អត្ថបទ និងរូបភាព៖ PNN   

០៦ សីហា ២០២៥
ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជួបប្រជុំ នៅម៉ាឡេស៊ី មុនកិច្ចប្រជុំ ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ

ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជួបប្រជុំ នៅម៉ាឡេស៊ី មុនកិច្ចប្រជុំ ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ

 ក្នុងសេចក្តីសង្ខេបព័ត៌មាន ប្រចាំថ្ងៃ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាព ទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។     កិច្ចប្រជុំរវាងភាគីកម្ពុជា និងថៃរយៈពេល ៣ថ្ងៃនេះ ធ្វើឡើង មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥  នៅប្រទេសម៉ាឡេស៊ី ដោយមានម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមសង្កេតការណ៍។ អត្ថបទ និងរូបភាព៖ ញិល សុជា   

០៥ សីហា ២០២៥
បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសថៃថា ជម្លោះកម្ពុជា និងថៃ មិនផ្តល់ប្រយោជន៍ដល់ថៃ និងដល់ទំនាក់ទំនងជាមួយអាមេរិកទេ

បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសថៃថា ជម្លោះកម្ពុជា និងថៃ មិនផ្តល់ប្រយោជន៍ដល់ថៃ និងដល់ទំនាក់ទំនងជាមួយអាមេរិកទេ

  ចំពោះមុខសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក លោក Sean O’Neill អនាគតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ បានស្តីបន្ទោសចំៗ ទៅប្រទេសថៃថា ការបង្កជម្លោះព្រំដែនជាមួយកម្ពុជា គឺគ្មានប្រយោជន៍អ្វីដល់ប្រជាជនថៃ ឬដល់សម្ព័ន្ធមិត្តរបស់ថៃ ជាមួយសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែផ្ទុយទៅវិញវាធ្វើឲ្យសម្ព័ន្ធភាព រវាងប្រទេសទាំងពីរចុះខ្សោយ។   លោកបានថ្លែងក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា «រឿងដំបូង ដែលខ្ញុំនឹងធ្វើពេលចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូត គឺខ្ញុំនឹងចង្អុលបង្ហាញទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើង នៅក្នុងទ្វីបអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ គឺមិនបានជួយអ្វីដល់ប្រជាជនរបស់ពួកគេទេ។   ពួកគេមិនបានធ្វើអ្វី ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើងឡើយ ពួកគេមិនបានធ្វើអ្វី ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលប្រទេសទាំងពីរ កំពុងប្រឈមមុខនោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការខ្ជះខ្ជាយជីវិត និងទ្រព្យសម្បត្តិ ដោយមិនចាំបាច់តែប៉ុណ្ណោះ»៕   អត្ថបទ និងរូបភាព៖ PNN  

៣១ កក្កដា ២០២៥
អនុព័ន្ធយោធា និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិឥអន្តរជាតិ  អង្កេតការអនុវត្តស្មារតីបទឈប់បាញ់រវាងកម្ពុជា-ថៃ

អនុព័ន្ធយោធា និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិឥអន្តរជាតិ  អង្កេតការអនុវត្តស្មារតីបទឈប់បាញ់រវាងកម្ពុជា-ថៃ

  នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ អនុព័ន្ធយោធា និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និង អន្តរជាតិ បានធ្វើដំណើរទៅដល់ព្រំដែន ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីអង្កេតការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ លោកជំទាវ អ្នកនាំពាក្យ បន្ថែមថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា លើការអនុវត្តបទឈប់បាញ់ នៅថ្ងៃទី៣០ ខែកក្កដានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ក៏បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។  ក្នុងនោះ អនុព័ន្ធយោធាប្រទេសសមាជិកអាស៊ាន និង ១៣ផ្សេងទៀត បានគាំទ្រ និងទទួលស្គាល់សុឆន្ទៈរបស់កម្ពុជា។ ដាក់ខ្លីប៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ  លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានលើកឡើងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមអង្កេតការណ៍ចំនួនពីរក្រុម ដែលបានបង្កើតឡើងដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានចាប់ផ្តើមបេសកកម្មអង្កេតការណ៍របស់ខ្លួន តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ។  គួរបញ្ជាក់ថា ក្រោយសម្រេចឲ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានបញ្ជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ម្សិលមិញ ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។  អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានធ្វើដំណើរទៅកាន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងយប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២ របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ របស់កម្ពុជាផងដែរ៕  អត្ថបទ និងរូបភាព៖ PNN  

៣១ កក្កដា ២០២៥
ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ទៅឃ្លាំមើលសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ

ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ទៅឃ្លាំមើលសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ

  នៅលើបណ្តាញសង្គមហ្វេកបុក នៅថ្ងៃទី២៩ ខែកក្កដានេះ ឯឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ  ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។   ឯឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ ហើយឯកឧត្តម ក៏បានច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។  ជាមួយគ្នានេះ ឯឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នៅថ្ងៃនេះ ឯកឧត្តមក៏បានទំនាក់ទំនង តាមទូរសព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា បទឈប់បាញ់ភ្លាមៗ ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ បានចូលជាធរមាន ចាប់តាំងពីពាក់កណ្តាលអធ្រាត្រយប់ ថ្ងៃទី២៨ កក្កដា ក្រោយជំនួបចរចា រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃនៅទីក្រុងកូឡាឡាំពួរ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ។  នៅក្នុងបទឈប់បាញ់នេះ គឺមានចង់នូវលក្ខខណ្ឌមួយចំនួនដើម្បីឲ្យកងទ័ពកម្ពុជា និងកងទ័ពថៃ អនុវត្តន៍ រួមមាន ទី១ ឈប់បាញ់គ្នា ,ទី២ មិនឲ្យមានការចល័តទ័ព ឬបន្ថែមទ័ព ,ទី៣ កងទ័ពទាំងពីរប្រទេសត្រូវរក្សាទីតាំងដដែល រាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា និងទី៤ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា។  ដោយឡែក ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ប្រទេសម៉ាឡេស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំ ក្រុមអ្នកអង្កេតការណ៍មួយ ដើម្បីពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់នេះ និងពិគ្រោះជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍ ឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ ដើម្បីគាំទ្រសន្តិភាពពិតប្រាកដ៕  អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ Facebook និងឯកសារ 

៣០ កក្កដា ២០២៥
មេទ័ពកម្ពុជា-ថៃ ជួបចរចា និងយល់ព្រមគោរពបទឈប់បាញ់ មិនបង្កើនកងកម្លាំងទ័ព ហើយភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក 

មេទ័ពកម្ពុជា-ថៃ ជួបចរចា និងយល់ព្រមគោរពបទឈប់បាញ់ មិនបង្កើនកងកម្លាំងទ័ព ហើយភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក 

មេទ័ពកម្ពុជា-ថៃ ជួបចរចា និងយល់ព្រមគោរពបទឈប់បាញ់ មិនបង្កើនកងកម្លាំងទ័ព ហើយភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ក្រោយពេលកម្ពុជា-ថៃ ព្រមព្រៀងឈប់បាញ់ ចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ រួចមក មេបញ្ជាការកងទ័ពកម្ពុជា-ថៃ បានជួបប្រជុំគ្នា នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ ក្នុងនោះ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា ជួបមេបញ្ជាការយោធភូមិភាគទី១របស់ថៃ នៅចំណុចក្បាលស្ពាន ព្រំដែនប៉ោយប៉ែត។ រីឯមេបញ្ជាការយោធភូមិភាគទី៣ របស់កម្ពុជា ជួបមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលនៃជំនួបរវាងមេបញ្ជាការកងទ័ពកម្ពុជា-ថៃ នៅយោធភូមិភាគតាមព្រំដែន។ តាមលោកជំទាវ អ្នកនាំពាក្យ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ បានព្រមព្រៀងគ្នាគោរពបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងប្រឈមមុខគ្នា-បង្កើនភាពតានតឹង ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាស ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលបានលើកឡើងថា មានការប្រយុទ្ធគ្នា កើតឡើង នៅព្រំដែន ហើយថា កងទ័ពកម្ពុជា ជាអ្នកបាញ់លើកងទ័ពថៃ។   តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរវាងមេបញ្ជាការកងទ័ព តាមយោធភូមិភាគនៃប្រទេសទាំងពីរ ដើម្បីជួបពិភាក្សាគ្នា ក្នុងការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ។   លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា។   អត្ថបទ និងរូបភាព៖ PNN 

៣០ កក្កដា ២០២៥
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អបអរសាទរ និងឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អបអរសាទរ និងឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ

 Thumbnail: ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អបអរសាទរ និងឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃភ្លាមៗ ក្រោយកម្ពុជា-ថៃ ព្រមព្រៀងឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក ឯកឧត្តម ដូណាល់ ត្រាំ បានចូលរួមអបអរសាទរនូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការបាញ់គ្នារវាងកម្ពុជា-ថៃ។ អំណរសាទររបស់ប្រធានាធិបតីអាម៉េរិកដូច្នេះ ត្រូវបានធ្វើឡើង ក្នុងពេលឯកឧត្តម បានទូរសព្ទដោយផ្ទាល់ មកកាន់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេច បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាមបណ្តាញសង្គម កាលពីយប់ថ្ងៃទី២៨ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចាការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី សម្តេចបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តម ទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការឈប់បាញ់គ្នាភ្លាម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ឯកឧត្តម ដូណាល់ ត្រាំ បានចាត់ទុកកិច្ចការនេះ ជាកិច្ចការសំខាន់ ហើយដែលឯកឧត្តម តាមដានដោយផ្ទាល់។  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា សម្តេចបានសម្ដែងការអរគុណសាជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចាការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ។ សម្តេចបន្តថា ឯកឧត្តម ដូណាល់ ត្រាំ យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ អាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយ នៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការ ដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។  សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការពិសេសសំខាន់ ដែលឯកឧត្តម ចង់ឃើញនូវសន្តិភាពមួយ ដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ»។ជាការកត់សម្គាល់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏បានប្រកាសតាមបណ្តាញសង្គមថា «ខ្ញុំទើបតែជជែកជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា បន្ទាប់ពីមានការចូលរួមខ្ញុំ ប្រទេសទាំងពីរ បានឈានដល់បទឈប់បាញ់ និងសន្តិភាព។ សូមចូលរួមអបអរសាទរទាំងអស់គ្នា! ដោយការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំ ឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះ ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើន ក្នុងរយៈពេលត្រឹមតែប្រាំមួយខែ។ ខ្ញុំមានមោទនភាព ដែលបានក្លាយជាប្រធានសន្តិភាព!»៕   អត្ថបទ និងរូបភាព៖ PNN   

៣០ កក្កដា ២០២៥
ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ថ្នាក់ដឹកនាំខ្មែរឥស្លាម កំពុងមមាញឹករៀបចំជំនួយ ដើម្បីដឹកទៅព្រះវិហារ 

ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ថ្នាក់ដឹកនាំខ្មែរឥស្លាម កំពុងមមាញឹករៀបចំជំនួយ ដើម្បីដឹកទៅព្រះវិហារ 

ក្នុងកាលៈទេសៈកំពុងតានតឹង សប្បុរសជនជាច្រើន បានប្រមូលជំនួយ ដែលជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ ដើម្បីទៅចែកជូនកងទ័ពជួរមុខ និងជនភៀសសឹក នៅតាមព្រំដែន។   ទន្ទឹមនឹងគ្នានេះ ថ្នាក់ដឹកនាំឥស្លាម ក៏បានកៀរគរគ្នា នៅក្នុងសហគមន៍ ប្រមូលបានថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជាច្រើន និងកំពុងមមាញឹករៀបចំដាក់ឡាន ដឹកទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែកក្កដាស្អែកនេះ។   លោកជំទាវ ម៉ាន ណាវី សមាជិកព្រឹទ្ធសភា បានមានប្រសាសន៍ថា ជំនួយជាស្បៀងអាហារ និងថវិកាជាច្រើន ដែលទទួលបាន ក្នុងកំឡុងពេល ៣ថ្ងៃនេះ បង្ហាញថា ប្រជាជនរបស់យើង ពិតជារួបរួមសាមគ្គីគ្នាបានយ៉ាងល្អ ក្នុងកាលៈទេសៈប្រទេសកម្ពុជាយើង ជួបសង្គ្រាមឈ្លានពានពីថៃ នាពេលនេះ។   អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា   

២៩ កក្កដា ២០២៥
កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំពិសេស ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយសហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន

កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំពិសេស ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយសហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន

នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយសហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។  មុនចេញដំណើរពីកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នា តាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។   សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួល អោយមានកិច្ចប្រជុំនេះ។ គួររម្លឹកថា កាលពីយប់ថ្ងៃសៅរ៍ ទី២៦កក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ។  នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតី Donald Trump ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសកម្ពុជា និងថៃ។ ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាឯកភាព ជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ ដូចទៅនឹងជំហរ ដែលកម្ពុជា ធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី២៤ កក្កដា កន្លងទៅផងដែរ។  សម្រាប់កិច្ចសន្ទនានេះ ក៏មានដូចគ្នាដែរ ជាមួយឯកឧត្តម ភូមថាំ វីឆាយ៉ាឆ័យ (Phumtham We chay achai) នាយករដ្ឋមន្ត្រីស្តីទីថៃ ហើយភាគីថៃ ក៏បានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី Donald Trump ស្តីពី ការឈប់បាញ់គ្នាភ្លាមផងដែរ។ ប៉ុន្តែអ្វីដែលការកត់សម្គាល់ មកដល់ថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ កងទ័ពថៃនៅតែបន្តវាយប្រហារ ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ មកលើកម្ពុជា រួមមាន៖ យន្តហោះចម្បាំងអាម៉េរិក F16 គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក បាញ់ជីវសាស្ត្រគីមីផ្សែងពុល និងមានដ្រូនអត្តឃាត ថែមទៀត៕   អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា   

២៩ កក្កដា ២០២៥
ព័ត៌មានជាតិផ្សេងទៀត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025