ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥

សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះសិក្សាពិនិត្យទីតាំង ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីកសិកម្មទំនើប និងអន្តរកម្មទឹក-ជនបទ

១៩ សីហា ២០២៥ | ព័ត៌មានជាតិ

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធានសមាជិកសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ដើម្បីចុះអនុវត្តអន្តរាគមន៍វិស័យកសិកម្ម-ទឹក-ជនបទ ស្ថិតនៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ។

 

 

 

ក្នុងកិច្ចពិភាក្សា បានពិនិត្យឃើញថា សហគមន៍ទំនើបនេះ មានសក្កានុពលគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្ដអន្ដរវិស័យកសិកម្ម-ទឹក-ភូមិគំរូ ដោយសហគមន៍ត្រូវបំពេញបន្ថែមលើ ការគ្រប់គ្រងប្រតិបត្ដិសហគមន៍ វិសាលភាពស្រោចស្រពបានពីប្រឡាយ ការគ្រប់គ្រងស្ថានីយ៍បូមទឹកសហគមន៍ និងកិច្ចសហប្រតិបត្ដិការល្អក្នុងតំបន់រវាងផ្នែកពាក់ព័ន្ធ។ ក្នុងនោះដែរ សហគមន៍ ត្រូវបន្ដពង្រឹងសម្ថតភាពគ្រប់គ្រង ការចំនាយលើប្រតិបត្ដិការស្ថានីយ៍ប៉ូមទឹកសហគមន៍ និងត្រៀមកញ្ចប់ថវិកាចំណាយជួសជុល ថែទាំនិងស្ដាប្រព័ន្ធប្រឡាយ ដោយកុំរំពឹងទាំងស្រុងពីការជួយគាំទ្រពីរដ្ឋ។ 

 

 

 

 

 

បន្ទាប់ពីជំនួបពិភាក្សា គណ:ប្រតិភូ និងតំណាងសហគមន៍ បានអញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹក ហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ និងប្រព័ន្ធធារាសាស្រ្ត ហ៊ុន សែន បារាយណ៍ ដែលបម្រើដល់ការប្រើប្រាស់ពហុបំណងសម្រាប់សហគមន៍ និងប្រជាជនមូលដ្ឋាន៕

 

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025