ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥

ប្លែក និងផ្ទុះសំណើចខ្លាំងទៀតហើយពី Idol Fun House របស់ PNN ល្ងាចថ្ងៃ សុក្រនេះ!

២២ សីហា ២០២៥ | កម្សាន្ដ

 

ថ្មីប្លែកមិនធ្លាប់មានពីកម្មវិធី «Idol Fun House ដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN ល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥នេះ ដោយវត្តមានតារាកំប្លែងជើងចាស់ល្បីឈ្មោះយាយ តយ នឹងបង្ហាញវត្តមានជាមួយសំណើចដ៏គួរឱ្យភ្ញាក់ផ្អើល។

 


កម្មវិធី «Idol Fun House» របស់ស្ថានីយទូរទស្សន៍ PNN ល្ងាចថ្ងៃសុក្រទី ២២ ខែសីហា ឆ្នាំ២០២៥ នេះនឹងធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្តទប់សំណើចមិនបានជាមួយវត្តមានតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះគឺយាយតប។ យាយ តយ នឹងពាំនាំសំណើចជាមួយតារាល្បីៗជាច្រើនទៀតដែលមិនធ្វើឱ្យទស្សនិកជនខកបំណងទេ។

 

 

 តារាកិត្តិយសល្បីៗបង្ហាញវត្តមានក្នុងសប្ដាហ៍នេះមានដូចជា លោក វ៉ាន់ឌីន Vandin (Fan) និងនាយ ស្លេក អ្នកនាង គ្រត នាយ ទីកូ និងកញ្ញា កញ្ញា សុខ គីម ជាដើម។

 

 

តារាល្បីៗទាំង ៦រូបខាងលើ នឹងត្រូវឆ្លងកាត់វិញ្ញាសារដែលកម្មវិធីបានរៀបចំជូន ក្នុងនោះដែរ គ្រប់វិញ្ញាសារគឺតម្រូវអោយបេក្ខជន បង្ហាញនូវភាពឆា្លតវៃ នឹងភាពរហ័សរហួន ព្រមទាំងទេពកោសល្យដែលមាន។ ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន បេក្ខជន ក៏នឹងត្រូវពិន័យបើសិនជាឆ្លើយសំណួរមិនបានត្រឹមត្រូវ។ ទោះជាយ៉ាងណា ក៏កម្មវិធីនៅតែផ្តល់ភាពសប្បាយរីករាយ មិនអោយទស្សនិកជនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ 

 

 

ក្រៅពីតារាកិត្តិយសទាំង ៦ រូប នេះ ក៏មានគណកម្មការ ឬ ប្រធានក្រុមចំនួន ៣ រូប ដូចជា លោក ងួន សុបិន , អ្នកនាង កាតុ និង នាយ គ្រឿន ដែលនឹងអង្រួញឆាក Idol Fun House ឱ្យកាន់តែកក្រើក ។ ជាពិសេសវត្តមានពិធីករ ពិធីការិនី ដែលពូកែខាងវោហាស័ព្ទមិនចេះរីងស្ងួត កាន់តែញុំាងអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក។  

 

 

ចង់ដឹងទេថា តើក្រុមណានឹងទទួលបានប្រាក់បួនលាន សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃសុក្រ ទី២២ ខែសីហា  ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៨យប់ ៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025