ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ចូលវ័យ ៣៨ឆ្នាំហើយ កែវ ពេជ្រពិសី ទើបប្រកាសមានដំណឹងល្អជាបុរស ខ្មែរ នៅ កាណាដា 

១២ កុម្ភៈ ២០២១ | កម្សាន្ដ

នេះជាលើកដំបូងហើយសម្រាប់តារាសម្តែងជើងចាស់ កែវ ពេជ្រពិសី ហ៊ានប្រកាសបើកចំហពីចំណងស្នេហ៍របស់ខ្លួនជាមួយបុរស ខ្មែរ រស់នៅ កាណាដា ក្រោយបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំ ។  

 


ក្រោយជំពប់ស្នេហ៍មិនសមបំណងជាច្រើនលើកបានធ្វើឱ្យ កែវ ពេជ្រពិសី មានអារម្មណ៍ខ្លាចរអា មិនចង់បានជីវិតគូទៀតឡើយ តែទោះជាយ៉ាងនេះក្តី ចូលវ័យ ៣៨ ឆ្នាំ កែវ ពេជ្រពិសី សម្រេចចិត្តទទួលយកស្នេហាថ្មីមួយជាមួយបុរស ខ្មែរ នៅ កាណាដា ដែលអាចឈានដល់ពិធីមង្គលការក្នុងពេល ឆាប់ៗខាងមុខ ។ 

 


តារាសម្តែង កែវ ពេជ្រពិសី ចាប់ផ្តើមលេចមុខក្នុងពិភពសិល្បៈឡើងវិញក្រោយបាត់មុខអស់ជាច្រើនឆ្នាំ ជាក់ស្តែងថ្មីៗនេះនាងតែងតែបង្ហាញមុខក្នុងកម្មវិធីជប់លៀងជួបជុំសិល្បករនានា ខុសប្លែកពីសព្វដង។

 


ការបង្ហាញមុខនេះ ត្រូវបានគេដឹងថាតារាសម្ដែងធ្លាប់មានប្រជាប្រិយភាពខាងលើមានបំណងចង់វិលត្រឡប់មកកសាងស្នាដៃក្នុងសិល្បៈឡើងវិញ ។

 

 

ថ្វីដ្បិតតែពេលនេះ កែវ ពេជ្រពិសី ពុំទាន់លេចមុខក្នុងភាពយន្តណាមួយក្តី តែនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការងារចាស់ឡើងវិញ ដោយនាងរំពឹងថា ការវិលត្រឡប់ លើកនេះ អាចនឹងធ្វើឱ្យនាងល្បីល្បាញមិនចាញ់ពេលមុនឡើយ  ។ 

 


ចូលឆ្នាំថ្មីនេះ កែវ ពេជ្រពិសី មានវ័យ ៣៨ ឆ្នាំហើយ ហើយនាងក៏ពុំទាន់មានគ្រួសារនៅឡើយទេ ចាប់តាំងពីបែកបាក់ស្នេហ៍នាពេលកន្លង ទោះជាយ៉ាងក្តី កែវ ពេជ្រពិសី បានសារភាពថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរស ខ្មែរ រស់នៅប្រទេស កាណាដា ដែលបានស្គាល់និងទំនាក់ទំនងគ្នាជា យូរឆ្នាំមកហើយ ។

 



នេះជាលើកដំបូងហើយដែលតារាសម្តែងចាស់វស្សា កែវ ពេជ្រពិសី ហ៊ានទំលាយអាថ៌កំបាំងស្នេហ៍ ដែលបានកប់ក្នុងបេះដួងជាយូរឆ្នាំមកហើយ ចំពោះរឿងរៀបការវិញ កែវ ពេជ្រពិសី នៅពុំទាន់កំណត់ ពេលវេលាច្បាស់លាស់នៅឡើយទេ ដោយសារគូស្នេហ៍នាងជាអ្នករស់នៅក្រៅប្រទេស ណាមួយពេលនេះជំងឺ កូវីដ ១៩ នៅពុំទាន់ធូស្បើយទៀត ត្រូវរងចាំមើលមួយរយៈពេលទៀតសិន នាងរំពឹងថា មង្គលការរបស់ខ្លួននឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខ ៕ 
  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024