ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥

ពេជ្រ ចាន់ធីតា ចែករំលែកគន្លឹះតូចៗជំរុញអាជីពពិធីការនីឆាប់ជោគជ័យលឿន!

២០ សីហា ២០២៥ | កម្សាន្ដ

 

 

ជោគជ័យយ៉ាងរហ័សក្នុងអាជីពជាពិធីការិនី កញ្ញា ពេជ្រ ចាន់ធីតា គ្មានអ្វីត្រូវលាក់បាំងក្នុងការចែករំលកឱ្យដឹងពីគន្លឹះតូចៗដែលជំរុញអាជីពរបស់នាងជោគជ័យបានយ៉ាងលឿននឹកស្មានមិនដល់។

 

 

សម្រាប់ប្រិយមិត្តអ្នកគាំទ្រពិធីការនីរាងតូចច្រឡឹង កញ្ញា ពេជ្រ ចាន់ធីតា ពិតជ្រាបច្បាស់ហើយថា ស្រីស្អាតរូបនេះបានរុញច្រានខ្លួនឯងឱ្យក្លាយជាពិធីការិនីបែបសម័យថ្មីយ៉ាងជោគជ័យ ហើយឆាប់រហ័សខ្លាំងមែនទែន ដោយរយៈពេលត្រឹមប៉ុន្មានឆ្នាំសោះ នាងបានកសាងកិត្តិយស និងកេរ្តិ៍ឈ្មោះក្នុងអាជីពជាពិធីករពិធីការនី និងមានគេឯងស្គាល់លឿនយ៉ាងឆាប់រហ័សនឹកស្មានមិនដល់តែម្តង។ 

 

 

ពិធីការនីប្រចាំកម្មវិធី Idol Fun House PNN រូបនេះទទួលស្គាល់ថា នាងពិតជាជោគជ័យក្នុងអាជីពជាពិធីការនីលឿនមែន បើប្រៀបធៀបជាមួយអាជីពជាអ្នកចម្រៀងដែលនាងធ្លាប់ធ្វើពីមុនមក។

 

 

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការធ្វើជាអ្នកសម្របសម្រួលកម្មវិធីផ្លូវការ ការប្រគំតន្ត្រី កម្មវិធីកម្សាន្តបែបសប្បាយៗ បានជួយផ្លាស់ប្តូរជីវិតនាងយ៉ាងច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងការ update ផ្សេងៗផងដែរ។

 

 

 

ការច្បាបយកប្រជាប្រិយភាពក្នុងអាជីពជាពិធីការនីនេះមិនមែនកើតឡើងដោយឯកឯងឡើយ មែនទែនទៅវាមានកត្តាគួបផ្សំជាច្រើនដែលជម្រុញឱ្យ ធីតា ឆាប់ជោគជ័យក្នុងអាជីពជាពិធីការនី។

 

 

ប្រាប់ដោយឥតលាក់បាំង ធីតា រៀបរាប់ថា ដើម្បីឆាប់ជោគជ័យលឿនក្នុងអាជីពពិធីការនី ឬអ្នកសម្របសម្រួល យើងសាម៉ីខ្លួនគួរមានធាតុផ្សំសំខាន់ៗ។

 

 

 

ក្រៅពីអាជីពជាពិធីការនី កញ្ញា ពេជ្រ ចាន់ធីតា ក៏ជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំនៀងផ្អែមពីរោះរណ្តំចិត្តផងដែរ គ្រាន់តែនាងពុំសូវបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជន ដោយសារជាប់រវល់ការងារពិធីការនី និងការផ្សេងៗច្រើន។ យ៉ាងណាមិញ ម្តងម្កាលគេនៅតែឃើញ ធីតា បង្ហើរសំនៀងយ៉ាងពីរោះគ្រលួចចិត្តតាមកម្មវិធីប្រគំតន្ត្រីនានាដដែរ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025