ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥

មិនគួរឱ្យជឿ! GANZBERG LAUGH LOUNGE ចាក់ផ្សាយសប្ដាហ៍ដំបូងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន!

២២ សីហា ២០២៥ | កម្សាន្ដ

 

កម្មវិធី « GANZBERG LAUGH LOUNGE » របស់ PNN ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា  ឆ្នាំ២០២៥ សប្ដាហ៍មុន ទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន មិនថានៅលើកញ្ចក់ទូរទស្សន៍ PNN ឬនៅលើបណ្ដាញសង្គមនោះទេ ដោយមានមនុស្សចូលទស្សនាខ្ទង់លាននាក់។

 

 

ស្ថានីយទូរទស្សន៍ PNN បាន សហការជាមួយ GANZBERG SNOW នាំមកជូនរសជាតិថ្មី ជាមួយរៀងខ្លីៗបែបកំប្លែង មានឈ្មោះថា GANZBERG LAUGH LOUNGE ដែលជាកម្មវិធីកំប្លែងថ្មីសន្លាងមួយដែលនឹងធ្វើឱ្យទស្សនិកជនទប់សំណើចមិនបានពីសំណាក់តារាកំប្លែងល្បីៗ។

 

 

 PNN តែងតែរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាបំពេញសេចក្ដីត្រូវការរបស់អ្នកទស្សនា Laugh Lounge  បានលេចចេញជារូបរាង ហើយធានាថាទស្សនិកជនពិតជាទទួលបានរូបភាព និងរសជាតិថ្មីពីកម្មវិធីមួយនេះ។

 

 

 Laugh Lounge  ដែលជាកម្មវិធីមួយប្រមូលផ្ដុំដោយតារាកំប្លែងល្បីៗមានដូចជា ដូចជា៖ អ្នកនាងកាតុ នាយពាក់មី នាយសុបិន DJ កាកា នាយគ្រឿន និងជាពិសេសតួឯកស្រីក្រមិចក្រមើមតូចច្រឡឹងគួរឱ្យស្រឡាញ់ ជី ហ្ស័ង ជាដើម ដែលសាច់រឿងនិយាយពីភូមិមួយដែលមានអ្នកលក់ដូរ បន្ទប់ជួលសម្រាប់បុគ្គលិកធ្វើការក្រុមហ៊ុន ពួកគេនៅទីនោះមានរឿងរ៉ាវប្លែកៗ ដែលបង្ហាញពីតថភាពរស់នៅជាក់ស្តែងរបស់ពួកគេ ។

 

 

សូមបញ្ជាក់ថា កម្មវិធី Laugh Lounge  ដែលឧបត្ថម្ភផ្ដាច់មុខដោយ GANZBERG SNOW ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ដល់ ១០យប់ នៅលើកញ្ចក់ទូរតស្សន៍ PNN  ។

 

 

ទស្សនិកជនកុំភ្លេចរង់ចាំទស្សនាកម្មវិធីកំប្លែងថ្មីប្លែកនេះ ដែលធានាថា ប្រិយមិត្តរបស់ PNN នឹងទទួលបានចំណីអារម្មណ៍ថ្មីមិនធ្លាប់មានពីមុនមក ដោយសប្ដាហ៍នេះនឹងតារាល្បីៗជាច្រើនចូលរួម ជាមួយផ្ទាំងទស្សនីយភាពសំណើចនានា៕

 

 

អត្ថបទ និងរូបភាព៖PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025