ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវិដេអូខ្លីបរបស់ទណ្ឌិត សម រង្ស៊ី ដែលបានឈរថ្លែង នៅមុខប្រពន្ធ និងអ្នកហែហម ដែលទណ្ឌិតរូបនេះ បានថ្លែងគាំទ្រកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពកម្ពុជាស្នេហាជាតិរបស់ខ្មែរយើងទៅវិញ។
ចំពោះសកម្មភាពក្បត់ជាតិថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើង បាន និងកំពុងរងទុក្ខវេទនា ដោយការឈ្លានពានរបស់ថៃដែលក្នុងនោះ សាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបុរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារ ត្រូវរត់ចោលផ្ទះសម្បែង ក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ?
សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា «តើគេជាមនុស្ស ឬជាសត្វ?តើគេស្នេហាជាតិ ឬក្បត់ជាតិ?សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ»។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចសុខចិត្តប្រើផេកផ្លូវការរបស់សម្តេច ដែលមានមនុស្សតាមដាន ១៥លាននាក់ ជួយផ្សព្វផ្សាយសម្តីពិតរបស់ទណ្ឌិត សម រង្ស៊ី ដូចមានភ្ជាប់ជាមួយនេះ៕
អត្ថបទ និងរូបភាព៖ PNN