ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥

ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជួបប្រជុំ នៅម៉ាឡេស៊ី មុនកិច្ចប្រជុំ ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ

០៥ សីហា ២០២៥ | ព័ត៌មានជាតិ

 

ក្នុងសេចក្តីសង្ខេបព័ត៌មាន ប្រចាំថ្ងៃ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាព ទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

 

 

 

 

 

កិច្ចប្រជុំរវាងភាគីកម្ពុជា និងថៃរយៈពេល ៣ថ្ងៃនេះ ធ្វើឡើង មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥  នៅប្រទេសម៉ាឡេស៊ី ដោយមានម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមសង្កេតការណ៍។

 

អត្ថបទ និងរូបភាព៖ ញិល សុជា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025