ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥

តារាចម្រៀងជើងចាស់ Dolly Parton ទទួលបានកំណត់ត្រាពិភពលោក ១១ ម្នាក់ឯង

០៥ សីហា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងជើងចាស់អាមេរិក Dolly Parton ទទួលបានទទួលតំណែង ICON ពីស្ថាប័ន Guinness បន្ទាប់ពីបំបែកកំណត់ត្រាពិភពលោករហូតដល់ ១១ កំណត់ត្រាម្នាក់ឯង។

 


តារាចម្រៀងចង្វាក់ Country អ្នកស្រី Dolly Parton ត្រូវបានផ្តល់វិញ្ញាបនបត្រ ICON ដោយស្ថាប័ន Guinness Book of World Records កាលពីថ្ងៃទី៥ ខែសីហា ត្រូវនឹងទិវា Dolly Parton Day ដែលអភិបាលក្រុង Nashville រដ្ឋ Tennessee លោក David Briley បានប្រកាសដំបូងក្នុងឆ្នាំ ២០១៩ ។

 


ស្ថាប័នសៀវភៅកំណត់ត្រាពិភពលោក Guinness Book បានផ្តល់ឋានៈ ICON សម្រាប់បុគ្គលល្បីដែលបានបំបែកកំណត់ត្រាច្រើន និងមានឥទ្ធិពលផ្នែកវប្បធម៌កម្រិតពិភពលោកខ្លាំងជាងគេ។ អ្នកទទួលបានតំណែងនេះពីមុនរួមមានតារាប៉ុប Taylor Swift និងអត្តពលិកពិការ Billy Monger ។

 


តារាចម្រៀង Dolly Parton ដែលមានបទចម្រៀងល្បីល្បាញដូចជា “Jolene” និង “9-5” បានក្លាយជា Guinness World Records ICON មិនត្រឹមតែសម្រាប់ស្នាដៃចម្រៀងជាច្រើនរបស់អ្នកស្រីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់គម្រោងច្នៃប្រឌិតផ្សេងទៀតរបស់អ្នកស្រីដូចជា Dollywood Theme Park និង "DOLLY: A True Original Musical" រួមជាមួយនឹងគំនិតផ្តួចផ្តើមសហគ្រិនឆ្ពោះទៅរកការសង្គ្រោះភាពក្រីក្រ ការស្រាវជ្រាវវេជ្ជសាស្រ្ត និងយុទ្ធនាការសៀវភៅឥតគិតថ្លៃរបស់បណ្ណាល័យ Imagination ផងដែរ។

 


បច្ចុប្បន្នអ្នកស្រី តារាវ័យ ៧៩ ឆ្នាំរូបនេះទទួលបានកំណត់ត្រាហ្គីណេសចំនួន ១១ ដែលក្នុងនោះមានកំណត់ត្រា "តារាចម្រៀង Country ស្រីដែលចេញអាល់ប៊ុមពេញបានច្រើនបំផុត " (ចំនួន ៦៦ អាល់ប៊ុម) និងកំណត់ត្រា “តារាចម្រៀង Country ស្រីដែលមានឈ្មោះប្រកួតប្រជែងពានរង្វាន់ Grammy ច្រើនដងបំផុត" (ចំនួន ៥១ដង) ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025