ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះបញ្ជីក្រុមហ៊ុនថ្មីប្រមាណជាង ៥ពាន់ក្រុមហ៊ុន ដែលតួលេខនេះកើនឡើងប្រមាណ ៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
នៅក្នុងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះបញ្ជីក្រុមហ៊ុនថ្មីប្រមាណជាង ៥ពាន់ក្រុមហ៊ុន ដែលតួលេខនេះធ្លាក់ចុះប្រមាណ ៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមក្រុមហ៊ុនថ្មីចុះបញ្ជីនេះ រួមមាន ក្រុមហ៊ុនមូលធនចំនួនជាង ៣ពាន់ក្រុមហ៊ុន, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៤២ក្រុមហ៊ុន, សហគ្រាសឯកបុគ្គលចំនួនជាង ២ពាន់ក្រុមហ៊ុន។
ដោយឡែកនៅក្នុងខែមិថុនា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុនស្នើសុំចុះបញ្ជី រួមមាន ក្រុមហ៊ុនមូលធនចំនួន ៥៥៣ក្រុមហ៊ុន, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៦ក្រុមហ៊ុន, សហគ្រាសឯកបុគ្គលចំនួន ៤២៨ក្រុមហ៊ុន។ក្រៅពីការចុះបញ្ជីក្រុមហ៊ុនថ្មី ក្នុងខែមិថុនា ក្រសួងពាណិជ្ជកម្ម ទទួលបានសំណើសុំលុបឈ្មោះក្រុមហ៊ុនចំនួន ១៤៤ក្រុមហ៊ុនចេញពីបញ្ជីពាណិជ្ជកម្មផងដែរ។
គួរជម្រាបផងដែរថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានសម្រេចការចុះបញ្ជីពាណិជ្ជកម្មដល់ជាង ៩ពាន់ក្រុមហ៊ុន/សហគ្រាស ថយចុះ ១៧% ហើយក្នុងនោះរួមមាន ក្រុមហ៊ុនមូលធនមានចំនួន ៤ពាន់ ៧រយស្ថាប័ន, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ និងសហគ្រាសឯកបុគ្គលចំនួន ៤ពាន់ ៧រយស្ថាប័ន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ