ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥

OECD៖ កំណើនសេដ្ឋកិច្ចសកល អាចកើនដល់ ២,៩% ក្នុងឆ្នាំ ២០២៥

២១ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានព្យាករថាកំណើនសេដ្ឋកិច្ចសកល អាចសម្រេចបានក្នុងកម្រិតមធ្យម ២,៩% នៅឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩% នៅឆ្នាំនេះ និងនៅឆ្នាំ ២០២៦ខាងមុខ ដោយសារកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងតំបន់អឺរ៉ូ អាចនឹងចុះទាបជាងការរំពឹងទុក។

 


អង្គការ OECD បានទម្លាក់ការព្យាករណ៍ទាបជាងមុន ដែលរំពឹងអត្រា ៣,១% គឺដោយសារតែ របាំងពាណិជ្ជកម្មកាន់តែខ្ពស់នៅក្នុងសេដ្ឋកិច្ច G20 និងការកើនឡើងនូវភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ និងគោលនយោបាយដែលដាក់បន្ទុកលើការវិនិយោគ និងការចំណាយគ្រួសារ។

 


អង្គការ OECD បានសង្កត់ធ្ងន់ថា ហានិភ័យសំខាន់ៗនៅតែមាន ខណៈដែលពន្ធបន្ថែមរវាងសេដ្ឋកិច្ចពិភពលោកសំខាន់ៗ នឹងប៉ះពាល់ដល់កំណើននៅជុំវិញពិភពលោក ហើយបន្ថែមបន្ទុកលើអតិផរណា។

 


អតិផរណាខ្ពស់ជាងការរំពឹងទុក នឹងជំរុញឱ្យគោលនយោបាយរូបិយវត្ថុមានភាពតឹងរ៉ឹងជាងមុន ហើយអាចបណ្តាលឱ្យមានការរំខានដល់ ទីផ្សារហិរញ្ញវត្ថុ។កំណើនផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ត្រូវបានព្យាករណ៍ថា នឹងមាន ១,៦% នៅឆ្នាំ ២០២៥ ធ្លាក់ចុះពីការព្យាករ ២,២% កាលពីខែមីនា ហើយសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះដល់ ១,៥% ក្នុងឆ្នាំ ២០២៦។

 


សូមជម្រាបថា អង្គការ ក៏បានកត់សម្គាល់ផងដែរថា ធនាគារកណ្តាល គួរតែរក្សាការប្រុងប្រយ័ត្ន ដោយសារភាពមិនច្បាស់លាស់ដែលកំពុងកើនឡើង និងតម្លៃពាណិជ្ជកម្ម ត្រូវចំណាយកាន់តែខ្ពស់ ដែលដាក់បន្ទុកដល់ ប្រាក់ឈ្នួល និងតម្លៃទំនិញ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025