ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

បាត់មុខយូរ! តារាយូធូប ផាន់ រុង ត្រឡប់មកចាប់ដៃជាមួយអ្នកចម្រៀងចំណូលថ្មី ច័ន្ទអ៊ីតាន បញ្ចេញ MV រសជាតិថ្មីប្លែក

២៩ មិថុនា ២០២១ | កម្សាន្ដ

ក្រោយអាក់ខានមិនបញ្ចេញស្នាដៃថ្មីអស់រយៈពេលជាយូរតារា យូធូបដែលគេឱ្យឈ្មោះថា DJ ស្រុកស្រែ ផាន់ រុង បានត្រឡប់មកវិញជាមួយស្នាដៃ MV ចម្រៀងថ្មី និងចាប់ដៃជាមួយអ្នកចម្រៀងចំណូលថ្មី ច័ន្ទអ៊ីតាន ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថាប្លែក។
.

 


តារាសម្ដែង និងតារាយូធូបវ័យក្មេងលោក ផាន់ រុង ដែលមានសមត្ថភាពនិពន្ធ ហើយសម្ដែង ឬច្រៀងដោយខ្លួនឯងនោះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ទើបបញ្ចេញ MV ចម្រៀងដែលជាស្នាដៃថ្មីតាមការសន្យារបស់ខ្លួននិងអ្នកគាំទ្រ។បទថ្មីនោះមានចំណងជើងថា «SLOMO» ជាការបកស្រាយរួមគ្នារវាង DJ ស្រុកស្រែ ផាន់ រុង និងអ្នកចម្រៀងចំណូលថ្មីឈ្មោះថា ច័ន្ទអ៊ីតាន។

 


គួរឲ្យចាប់អារម្មណ៍ បទថ្មីរបស់ ផាន់ រុង ហាក់ប្លែកខុសពីសព្វមួយដង ដែលលោកធ្លាប់តែច្រៀងបទប្រភេទកន្ទ្រឹប និងបទបែបស្វីតៗ តែបទនេះបែរជាមកច្រៀងរបៀបហីបហបជំនួសវិញ គួបផ្សំទឹកដមអ្នកចម្រៀងចំនូលថ្មី ច័ន្ទអ៊ីតាន ផងនោះ ធ្វើឲ្យបទចម្រៀងថ្មីនេះ ស្តាប់ទៅប្លែកមិនដូចអ្វីដែល ផាន់ រុង បានផលិតកាលពេលកន្លងទៅឡើយ។

 


តាមរយៈ MV ចម្រៀងប្រមាណជិត៤នាទី បង្ហាញឲ្យឃើញភាពច្នៃប្រឌិតថ្មីៗដែលសិល្បកររូបនេះបានដាក់ចូលធ្វើឲ្យវីដេអូចម្រៀងកាន់តែរស់រវើកច្រើនឡើង លើសពីនេះក៏មានបង្ហាញពីសម្រស់រមណីយដ្ឋានក្នុងស្រុកដ៏ប្រណិត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងបង្ហាញឲ្យគ្រប់គ្នាបានឃើញអ្វីកម្ពុជាមានផងដែរ។

 


«SLOMO» ជាបទចម្រៀងថ្មីចុងក្រោយបំផុតរបស់ ផាន់ រុង ក្រោយគេសង្កេតឃើញថាតារាចម្រៀង និងសម្ដែងមកពីខេត្ដបន្ទាយមានជ័យរូបនេះ អាក់ខានក្នុងការបញ្ចេញបទចម្រៀងថ្មីៗជាយូរមកហើយ ពោលគឺចាប់តាំងពីស្ថានភាព នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ វាយលុកខ្លាំង តែគេបែរឃើញលោកចេញមុខក្នុងរឿងខ្លីៗជាច្រើនវិញ។

 


ងាកទៅចាប់អារម្មណ៍អ្នកគាំទ្រវិញនោះ គេឃើញអ្នកគាំទ្ររាប់រយអ្នករបស់ DJ ស្រុកស្រែនេះ នាំគ្នាបញ្ចេញមតិពោលសរសើរបទថ្មីនេះមិនដាច់ពីមាត់។ ចំណែក លោក ច័ន្ទអ៊ីតាន ដែលជាអ្នកចម្រៀងចំនូលថ្មី ក៏បាន Comment ផ្តាំផ្ញើរខ្លួនឯងជាមួយអ្នកគាំទ្រលើ Channel YouTube PhanRong- ផាន់រុង ថា៖ សួស្តីខ្ញុំ ChanEtan អ្នកចម្រៀងសម័យ ចំណូលថ្មី សង្ឃឹមថាខ្ញុំនឹងអាចផ្សាភ្ជាប់ជីវិតខ្ញុំជាមួយអ្នកទាំងគ្នាក្នុងតន្ត្រី»។

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច, MV: YouTube

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025