ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

អ៊ីស្រាអ៊ែលយល់ព្រមលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ

០២ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ីស្រាអ៊ែល បានយល់ព្រមចំពោះលក្ខខណ្ឌចាំបាច់ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ សម្រាប់តំបន់ហ្គាហ្សា។ នេះបើតាមការឱ្យដឹងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។

 

 

 

 

នៅលើបណ្តាញសង្គមអនឡាញTruth Social លោកប្រធានាធិបតីអាមេរិក Trumpបានសរសេរដូច្នេះ អំឡុងពេលកិច្ចព្រមព្រៀងស្ថិតនៅក្នុងដំណាក់យល់ព្រមត្រឹមនេះ យើងនឹងធ្វើការងារជាមួយគ្រប់ភាគីទាំងអស់ឈានទៅរកការបញ្ចប់សង្គ្រាម ប៉ុន្តែលោកមិនបានលម្អិតពីលក្ខខណ្ឌអ្វីខ្លះដែលប្រទេសអ៊ីស្រាអ៊ែលបានយល់ព្រមនោះទេ។ 
 

ប្រធានាធិបតីអាមេរិក បន្តថា ប្រទេសកាតា និងអេហ្ស៊ីបនឹងសម្របសម្រួលក្នុងកិច្ចការបទឈប់បាញ់នេះ ដើម្បីសម្រេចបានសន្តិភាពសម្រាប់តំបន់ហ្គាហ្សា។ លោកសង្ឃឹមថា ក្រុមហាម៉ាស់នឹងយល់ព្រម។ ប្រសិនបើក្រុមហាម៉ាស់បដិសេធ ស្ថានភាពមានតែយ៉ាប់ឡើង។ 

 

អ៊ីស្រាអ៊ែល បានបើកការវាយប្រហារយោធាលើតំបន់ហ្គាហ្សា ក្រោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់ថ្ងៃ៧តុលាឆ្នាំ២០២៣ ដែលកាលណោះមនុស្សប្រហែល១២០០នាក់ ត្រូវសម្លាប់នៅអ៊ីស្រាអ៊ែល។ មនុស្សយ៉ាងតិច៥៦,៦៤៧ ស្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីកើតមានការវាយប្រហារ។

 

នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើ ក្រុមហាម៉ាស់ នឹងទទួលយកលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។ 

 

ការប្រកាសរបស់លោកប្រធានាធិបតីអាមេរិកTrump កើតឡើងនៅមុនជំនួបជាមួយលោកប្រធានាធិបតីអ៊ីស្រាអ៊ែល Benjamin Netanyahu នៅសប្តាហ៍ក្រោយ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025