ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥

ហម វណ្ណា ត្រូវជ្រើសតាំងជា Man of The Year Cambodia 2025 ទៅប្រកួតនៅឥណ្ឌូនេស៊ី

៣០ មិថុនា ២០២៥ | កម្សាន្ដ

 

 Cambodia International Models ហៅកាត់ CIM កាលពីពេលថ្មីៗបានប្រកាស លោក ហម វណ្ណា ជា Man of The Year Cambodia 2025 ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ Man of The Year 2025 នៅប្រទេសឥណ្ឌូនេស៊ី នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

 

 

ម៉ូដែលស្រស់សង្ហារូបនេះ បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះតំណែងថ្មីដែលទើបទទួលបាន និងបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

 

 

បច្ចុប្បន្ន លោកកំពុងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យខ្លាំងក្លា ទាំងភាសា ការដើរបង្ហាញម៉ូដ និងរូបរាងកាយផ្នែកខាងក្រៅ ឱ្យស័ក្កសមតំណែងជាបុរសឯកតំណាងកម្ពុជា។ 

 

 

 លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិ CIM បានឱ្យដឹងថា ការជ្រើសរើស លោក ហម វណ្ណា ជា Man of The Year Cambodia 2025 ដោយសារលោកពិតជាស័ក្កសមជាមួយតំណែងនេះ ។ ម៉្យាង វណ្ណា មានការតាំងចិត្តក្នុងការផ្លាស់ប្តូរខ្លួនឯងជាមនុស្សថ្មីដែលអាចនាំយកទង់ជាតិកម្ពុជាទៅត្រដាងលើឆាកអន្តរជាតិបាន។ 

 

 

ដើម្បីឱ្យបេក្ខភាពកម្ពុជាយើងមានភាពរឹងមាំ ស្ថាប័នមានគម្រោងច្បាស់លាស់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលឱ្យបេក្ខភាពតំណាងកម្ពុជារូបនេះតាមដំណាក់កាលនីមួយៗឱ្យប្រាកដថា បេក្ខភាពកម្ពុជាយើងមានគុណភាពគ្រប់គ្រាន់សម្រាប់ការប្រកួតលើឆាកអន្តរជាតិ។

 

 

លោក ម៉ែន និមលរតន៍ បន្តថា ពេលនេះយើងកំពុងសម្រុកឱ្យ វណ្ណា ហាត់ប្រាណពង្រឹងសាច់ដុំផ្នែកខាងក្រៅឱ្យមើលទៅសង្ហាសមសួន និងបង្វឹកបន្ថែមលើដើរ ការកាច់ស្ទីល៍ថតរូប និងមតិតស៊ូផ្សេងៗជាដើម។

 

 

យើងសង្ឃឹមថា វណ្ណា នឹងអាចសាងមោទនភាពសម្រាប់ជាតិកម្ពុជាយើងលើវេទិកាអន្តរជាតិ ដែលគ្រោងរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី។ សូមជម្រាបថា ឆ្នាំនេះជាឆ្នាំទី៤ដែលកម្ពុជាយើងរៀបចំបញ្ជូនបុរសឯកកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ កម្មវិធី Man of The Year។ទោះកម្ពុជាយើងពុំទាន់ដណ្តើមបានតំណែងជយលាភី Top ណាមួយ តែយើងក៏ធ្លាប់ដណ្តើមបានពានរង្វាន់ពិសេសពីឆាកអន្តរជាតិជាមុខមាត់សម្រាប់កម្ពុជាយើងផងដែរ៕ 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក 
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025