ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
បន្ទាប់ពីចូលខ្លួនធ្វើជាអ្នកកំដរតារាចម្រៀង ទេព បូព្រឹក្ស រួចមកស្រាប់តែតារាចម្រៀង វី ឌីណែត មានអារម្មណ៍ពុះកញ្ជ្រោលចង់រៀបការឆាប់ដូចជាមិត្តភក្តិដែរ ។ ដូចមហាជនបានឃើញស្រាប់ហើយពិធីមង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ធ្វើឱ្យកក្រើកខ្លាំងពេញពិភពសិល្បៈរហូតមានអ្នកចង់រៀបការជាបន្តបន្ទាប់។ ជាក់ស្ដែង សូម្បីតែតារាចម្រៀង វី ឌីណែត ដែលបានចូលខ្លួនធ្វើជាអ្នកកំដរស្រីក៏បង្ហាញនូវអារម្មណ៍ពុះកញ្ជ្រោលចង់រៀបការឆាប់ៗដែរ ។
វី ឌីណែត គឺជាតារាចម្រៀងស្រីមួយរូបដែលអាចច្រៀងចម្រៀងភាសា ខ្មែរ និង អង់គ្លេស បានយ៉ាងល្អ ដូច្នេះហើយទើបទីផ្សារការងាររបស់ទូលំទូលាយ និងអាចរកប្រាក់ចំណូលបានច្រើនពីអាជីពនេះ បើទោះបីជាពេលនេះនាងមិនស្ថិតក្រោមផលិតកម្មចម្រៀងដូចកាលពីមុនក្តី ។ កញ្ញាបានប្រាប់ថា នាងត្រៀមស្នាដៃថ្មីៗជាច្រើនដើម្បីបង្ហាញអ្នកគាំទ្រខ្លួននៅក្នុងខែ មិថុនា នេះ ។
កន្លងមកតារាចម្រៀងល្បីឈ្មោះរូបនេះ មិនខ្វល់ពីរឿងរៀបការឡើយ បើទោះបីជាមានអ្នកជាទីស្រឡាញ់រួចក្តី នាងព្យាយាមលាក់បាំង និងមិនទាន់បង្ហាញជាសាធារណៈឱ្យទស្សនិកជនបានឃើញឡើយ ដោយសារនាងខ្លាចពេលដែលបែកបាក់នាំតែកើតរឿងឈឺចាប់និងខ្មាស់គេ ។
ដោយឡែកបន្ទាប់ពីបានធ្វើជាកូនកំដរស្រីដល់តារាចម្រៀង ទេព បូព្រឹក្ស ក្នុងថ្ងៃមង្គលការរួច ស្រាប់តែនាងផ្លាស់ប្តូរចិត្ត និងមានបំណងចង់រៀបការឆាប់ៗ ។តារាចម្រៀង វី ឌីណែត រំពឹងថានាងនឹងជួបជីវិតគូដែលល្អប្រសើរ ដូចជាមិត្តភក្តិផ្សេងៗទៀត ពីព្រោះនាងមិនចង់មានរឿងឈឺចាប់និងរឿងស្នេហាឡើយ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក