ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥
រឿងអាស្រូវស្ងប់ស្ងាត់អស់មួយរយៈ ស្រាប់តែថ្មីៗនេះ លោកតាសក់សភ្នំត្បែង ចេញមកប្រកាសខ្លួនជាស្វាមី តារាចម្រៀង មាស សុខសោភា ពេញៗមាត់ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងព្រាត ពេលឮពាក្យទាំងនេះ។ផ្ដើមចេញពីលោកឪ និងកូន ពេលនេះស្រាប់តែលោក វង្ស ចក្រាយុទ្ធ ហៅតាសក់សភ្នំត្បែង បានចេញមក ប្រកាសជាសាធារណៈថា ខ្លួនគឺជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា ពេញៗមាត់ថែមទាំងប្រាប់អ្នកគាំទ្រ កុំឱ្យចេះដឹងរឿងអ្នកទាំងពីរទៀតផង។
ការក្លាយជាប្ដីប្រពន្ធរវាង មាស សុខសោភា និងលោកតាសក់សភ្នំត្បែង ដែលមហាជនរិះគន់ខ្លាំងៗថាជាមនុស្ស អាក្រក់ពូកែបោកប្រាស់គេឯង ជាពិសេសស្ត្រីៗនោះ ធ្វើឱ្យមានសំនួរចោទសួរថាតើ តារារូបនេះនឹងបន្តឈរមានប្រជាប្រិយលំដាប់កំពូលតទៅទៀតដែរឬទេ?
លោកតាសក់សភ្នំត្បែងរូបនេះ បានប្រកាសខ្លួនជាស្វាមីពេញច្បាប់របស់ តារាចម្រៀង មាស សុខសោភា តាមរយៈការ Live លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែកក្កដា កន្លងទៅ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងឥតឧបមារ។
ទន្ទឹមគ្នាជាមួយការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លានេះ អ្នកគាំទ្រ ស្រាប់តែនឹកឃើញដល់ពាក្យសម្តីរបស់អតីតស្វាមី មាស សុខសោភា គឺលោក អ៊ិត រ៉ាដា នៅពេលអ្នកទាំងពីរសម្រេចចែកផ្លូវគ្នា ដោយលោកធ្លាប់និយាយថា លោកតាសក់សភ្នំត្បែងនេះហើយជាអ្នកជ្រែងចំណងស្នេហ៍ជិត២០ឆ្នាំរបស់អ្នកទាំងពីរ តែពេលនោះពុំមានប្រសិទ្ធិភាពឡើយ។
ជុំវិញការប្រកាសខ្លួនជាស្វាមីពេញច្បាប់របស់ មាស សុខសោភា នេះ ធ្វើឱ្យអ្នកគាំទ្រសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ទាំងដែលកន្លងមកគ្រប់គ្នាពុំដែលគាំទ្រលើទំនាក់ទំនងរវាង តារាចម្រៀង មាស សុខសោភា និងលោកតាសក់សភ្នំត្បែងរូបនេះឡើយ ព្រោះគ្រប់គ្នាយល់ថា លោកតាសក់សនេះជាមនុស្សបើកបោកប្រាស់ ថែមទាំងមានអាស្រូវរឿងប្រពន្ធច្រើនទៀតផង មិនស័ក្កសមសម្រាប់ មាស សុខសោភា ជាតារាចម្រៀងស្រីជួរមុខលំដាប់ប្រទេសកម្ពុជាឡើយ។
យ៉ាងណាមិញ រហូតមកទល់ពេលនេះគេនៅពុំទាន់ឃើញ តារាចម្រៀង មាស សុខសោភា ចេញមុខប្រតិកម្មអ្វីចំពោះការដែលលោកតាសក់សភ្នំត្បែងប្រកាសខ្លួនជាស្វាមីពេញច្បាប់របស់នាងនោះឡើយ ខណៈអ្នកគាំទ្រនៅតែបន្តសម្តែងការមិនពេញចិត្តចំពោះរឿងនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក