ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
រ៉ូលីន នឹងលេចវត្តមានក្នុងកម្មវិធី CAMBODIA LITE Station របស់PNN ស្អែកនេះ។ អ្វីធ្វើឱ្យទស្សនិកជនអាចនឹងទប់សំណើចមិនបានគឺនាងនឹងបកស្រាយចម្រៀងបែបចម្រុះមិនក្រោម ៥ភាសានោះទេ។
រ៉ូលីន ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងពូកែច្រៀងចម្រៀងចម្រុះភាសាក្នុងពេលតែមួយ ធ្វើឱ្យទស្សនិកជនទប់សំណើចមិនបាននោះ នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី CAMBODIA LITE Station របស់ PNN នាយប់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ ជាមួយតារាចម្រៀងប្រុសរូបសង្ហាម្នាក់ទៀតគឺលោក ម៉ានុត។
ទស្សនិកជនដែលទន្ទឹងរង់ចាំទស្សនា ដឹងតែសប្បាយប្លែកពីភាពប៉ិនប្រសព្វ ដោយវត្តមានរបស់តារាកិត្តិយសមកចូលរួមមានទាំងពីរ រ៉ូលីន និងបុរសសង្ហាលោក ម៉ានុត អមដោយពិធីករពូកែវោហាសព្ទលោក យ៉ារ៉ូ ទៀតនោះ ធានាថា នឹងធ្វើអោយទស្សនិកជនផ្ទុះសំណើចតាំងពីដើមដល់ចប់។
តារាចម្រៀង រ៉ូលីន នឹងពាំនាំភាពសប្បាយរីករាយ តាមរយៈការបកស្រាយបទចម្រៀងជាច្រើនបទ មានទាំងបទខ្មែរ និងបទចម្រៀងចម្រុះភាសាដទៃទៀត ជាពិសេសតារារូបនេះ នឹងលើកយកបទចម្រៀងនៅទសវត្សរ៍ទី៦០មកបកស្រាយថែមទៀតផង។
រីឯវត្តមានតារាចម្រៀងម្ចាស់បទ កុមារី២៥ឆ្នាំ លោក ម៉ានុត ក៏ត្រៀមជាមួយបទចម្រៀងជាច្រើនបទដូចគ្នា សុទ្ធសឹងតែជាបទបែបយុវវ័យ ចាក់ដោតអារម្មណ៍ អមជាមួយនឹងសាច់ភ្លេងបែប Acoustic ទៀត កាន់តែញុំាងបរិកាសអោយកាន់តែរំភើបបន្ថែមទៀត។
ការចាប់ដៃគ្នារបស់ រ៉ូលីន និងម៉ានុ ក្នុងកម្មវិធី CAMBODIA LITE Station សប្ដាហ៍នេះពិតណាស់ ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែក មិនធ្លាប់មានពីមុនមក។
ជាពិសេសបរិយាកាសដ៏រ៉ូមែនទិក ធ្វើឱ្យទស្សនិកជន មិនត្រឹមតែសប្បាយរីករាយបាត់អស់ទុក្ខកង្វល់ទេ ថែមទាំងបានស្ដាប់ពីភាពប៉ិនប្រសព្វនៃការបកស្រាយបទចម្រៀងរបស់តារាចម្រៀងល្បីឈ្មោះទាំងពីរនេះថែមទៀត។
ដូច្នេះកុំភ្លេចណា រង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះវេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
អត្ថបទ និងរូបភាព៖ PNN