ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥

ស្វែង សុជាតា កោតសរសើរទឹកចិត្តស្រ្តីឆ្នើម ២រូបក្រោយខ្នះខ្នែងឱ្យស្ត្រីខ្មែរមានការងារធ្វើ

០៩ មិថុនា ២០២៥ | កម្សាន្ដ

 

តារាសម្តែងអ្នកនាង ស្វែង សុជាតា បានពោលសរសើរទឹកចិត្ត លោកស្រី ប៉ូ សុភ័ក្ត្រ និង ហេង ចាន់ទៀង ដែលមានចិត្តសប្បុរសផ្តល់ទាំងចំណេះដឹង និងឱកាសការងារឱ្យសុភាពនារីដែលចង់ចេះជំនាញផ្នែកក្រចកច្បាស់លាស់។

 

 

តារាសម្តែងជើងចាស់ពោរពេញដោយបទពិសោធន៍ភាពយន្ត អ្នកនាង ស្វែង សុជាតា , លោក ទឹម វ៉ាយុ Mister International Gentleman Cambodia 2025 និងតារាសម្តែង ប៊ុត សារ៉ាវុទ្ធ បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្នុងពិធីសម្ភោធហាង August Nail កាលពីចុងសប្តាហ៍កន្លងទៅ នៅជិតផ្សារបុរីពិភពថ្មីចម្ការដូង ដោយអ្នកទាំង ៣ បានជួបជជែកផ្ទាល់ជាមួយ លោកស្រី ហេង ចាន់ទៀង និងលោកស្រី ប៉ូ សុភ័ក្ត្រ ជាអ្នកឯកទេសផ្នែកក្រចករយៈពេលប្រមាណ២០ឆ្នាំ នៅសហរដ្ឋអាមេរិកថែមទៀតផង។

 

 

ជាតារាសម្តែងជើងចាស់ដែលឆ្លងកាត់ការងារច្រើនរាប់មិនអស់ តារាសម្តែង ស្វែង សុជាតា បែរជាពោរសរសើរកូនខ្មែរទាំង២រូបដោយស្មោះអស់ពីចិត្ត ព្រោះស្រ្តីទាំង ២រូបនេះកំពុងនាំយកភាពថ្មីប្លែកនៃបច្ចេកវិទ្យា និងស្តង់ដាពីអាមេរិកមកកម្ពុជាយើង ដើម្បីយើងបានប្រើប្រាស់ផលិតផលដែលមានគុណភាពពិតពីអ្នកជំនាញ។ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ការប្រឹក្សាលើបញ្ហាសុខភាពក្រចកយ៉ាងត្រឹមត្រូវទៀតផង។

 

 

ក្រឡេកទៅមើល លោកស្រី ប៉ូ សុភ័ក្ត្រ ឯណោះវិញបានប្រាប់ឱ្យភីអិនអិនដឹងថា មែនទែនទៅលោកស្រីធ្វើការផ្នែកក្រចកនៅសហរដ្ឋអាមេរិកប្រមាណ ២០ឆ្នាំហើយ ប៉ុន្តែទើបមានឱកាសនាំយកចំណេះដឹងពីសហរដ្ឋអាមេរិកមកចែកជូនស្ត្រីកម្ពុជាយើង ហើយមូលហេតុនៃការបើកដំណើរការ August Nail គឺចង់ឱ្យបងប្អូនខ្មែរស្អាតដោយចំណាយថវិកាតិច ហើយមានសុវត្ថិភាព ព្រោះយើងផ្តោតលើសុខភាពជាចម្បង។ 

 

 

ដើម្បីចូលរួមលើកកម្ពស់ស្ត្រីខ្មែរឱ្យមានការងារធ្វើគ្រប់ៗគ្នា ស្រ្តីឆ្នើម ២រូប ខាងលើ បានប្រកាសទទួលសិស្សឱ្យចូលរៀនដោយឥតគិតថ្លៃ និងផ្តល់ឱកាសការងារពេលរៀនចប់ទៀតផង។ 

 

 

ចំនុចនេះធ្វើឱ្យតារាសម្តែង ស្វែង សុជាតា ស្ងប់ស្ញែងទឹកចិត្តជាខ្លាំង ព្រោះកម្រមានកន្លែងណាដែលផ្តល់ទាំងចំណេះជំនាញដោយឥតគិតថ្លៃ ថែមទាំងផងការងារឱ្យធ្វើទៀត។

 

 

ក្នុងថ្ងៃពិសេសនេះ អ្នកនាង ស្វែង សុជាតា បានទទួលយកបទពិសោធន៍ថ្មីនៃការធ្វើក្រចកបែបអាមេរិក ថែមទាំងសង្ឃឹមថា ថ្ងៃក្រោយអាចនឹងមានឱកាសរួមការងារជាមួយគ្នាបន្តបន្ទាប់ទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025