ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
កញ្ញា អ៊ិន ម៉ូលីកា ដែលត្រូវជាបងស្រីរបស់កញ្ញា អ៊ិន លក្ខិណា បានរៀបរាប់ពីការលំបាករបស់ប្អូនស្រីទាំងអួលដើមករក្នុងថ្ងៃផ្ទេរមកុដ ។ ក្នុងថ្ងៃផ្ទេរមកុដ Miss Csosmo Cambodia 2025 កញ្ញា អ៊ិន ម៉ូលីកា ដែលជាបងស្រីរបស់កញ្ញា អ៊ិន លក្ខិណា ក៏បានទៅចូលរួមនិងគាំទ្រប្អូនស្រីរបស់ខ្លួនផងដែរ ដោយនាងបានរៀបរាប់ទាំងអួលដើមករអំពីការតស៊ូយ៉ាងស្វិតស្វាញរបស់ប្អូនខ្លួនអស់ពេលជាច្រើនឆ្នាំនៅក្នុងវិស័យបវរកញ្ញា ។
រាល់ពេលនិយាយពីប្អូនស្រីម្តងៗ ម៉ូលីកា តែងតែបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្ត និងអាណិតប្អូនស្រីគ្រប់ពេលវេលា ដោយសារប្អូនស្រីរបស់នាងបានតស៊ូយ៉ាងលំបាកក្នុងជីវិត ទំរាំតែអាចឈរជើងបានដូចសព្វថ្ងៃ ។ កញ្ញា អ៊ិន ម៉ូលីកា ក៏ត្រៀមនឹងចូលរួមប្រកួតនៅក្នុងការប្រកួតសម្រស់មួយចំនួនផងដែរ បន្ទាប់ពីសំងំពង្រឹងសមត្ថភាពអស់ពេលរាប់ឆ្នាំ ។
ជាមួយនិងក្តីរំពឹងខ្ពស់ក្នុងការឈោងចាប់មកុដជាថ្មីនេះ កញ្ញា អ៊ិន ម៉ូលីកា ក៏ទទួលបានការងារថ្មីៗជាច្រើន ទាំងការងារសម្តែង បង្ហាញម៉ូដ និងថតផ្សាយពាណិជ្ជកម្មនានា ។ នាងខំប្រឹងពង្រឹងកេរ្តិ័ឈ្មោះ និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីសម្រេចបានគោលដៅធំដូចជាប្អូនស្រី និងនាំកម្ពុជាទៅឆាកអន្តរជាតិ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត