ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
នៅថ្ងៃសុក្រ(៦មិថុនា),នៅពេលព្រឹកព្រលឹម ប្រជាជនម៉ូស្លីមរាប់សិបពាន់នាក់ បានចាប់ផ្តើមទៅដល់ទីក្រុងMina(មីណា) របស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាថ្ងៃដំបូងនៃពិធីបុណ្យhajj(ហាជ) ដែលជាពិធីបុណ្យប្រចាំឆ្នាំរបស់ប្រជាជនម៉ូស្លីម។
នៅពេលដែលប្រជាជនម៉ូស្លីមបានទៅដល់ទីតាំងប្រារព្ធពិធីបុណ្យ ពួកគេគប់ដុំថ្មតូចៗទៅលើជញ្ជាំងថ្មចំនួន៣ ដែលហៅថាជាសសរស្តម្ភJamarat បង្ហាញពីការប្រឆាំងចំពោះ បីសាចSatan។ សសរស្តម្ភJamaratតំណាងឱ្យបីសាចSatan។
ពិធីបុណ្យហាជ ជាកាតព្វកិច្ចមួយរបស់ប្រជាជនមូស្លីម នៅក្នុងពេលមួយជីវិតរបស់ពួកគេ ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរ ពីជីវភាព និងលទ្ធភាពរបស់ប្រជាជនម៉ូស្លីម បើសិនជាមានការខ្វះខាត ឬគ្មានលទ្ធភាពនោះ កាតព្វកិច្ចមួយនេះ មិនត្រូវតម្រូវឱ្យធ្វើទេ ឬត្រូវរង់ចាំ ដល់ពេលមានលទ្ធភាពនៅពេលក្រោយជាបន្តបន្ទាប់ទៀតបាន។
ពិធីបុណ្យhajj(ហាជ) ត្រូវបានគេចាត់ទុកថា ជាពិធីបុណ្យជួបជុំដ៏ធំមួយ នៅក្នុងពិភពលោកផងដែរ។
ពិធីបុណ្យ Hajj ចាប់ផ្តើមនៅខែទី១២នៃឆ្នាំឥស្លាម ដែលជាថ្ងៃតាមច័ន្ទគតិ មិនមែនសុរិយគតិ មានន័យថាបុណ្យហាជ(hajj) និងខែបុណ្យតាមអាហាររ៉ាម៉ាដន(Ramadan) ប្រារព្ធធ្វើឡើង នៅពេលវេលាខុសៗគ្នានៃប្រតិទិនសុរិយគតិជារៀងរាល់ឆ្នាំ។
ប្រែសម្រួល៖ណាវ័ន្ត