ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

បារាំង​ហាម​ជក់បារី​នៅ​តាម​ឆ្នេរ សួន​ច្បារ និង​នៅ​ក្រៅ​សាលាដើម្បី​ការពារ​កុមារ

០៤ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេស​បារាំង ​គ្រោង​នឹង​ហាមប្រាម​ការ​ជក់​បារី​នៅ​តាម​ឆ្នេរ​សមុទ្រ,​ក្នុង​ឧទ្យាន,ខាងក្រៅ​សាលារៀន និង​បណ្តាទីកន្លែង​ផ្សេង​ទៀត​ចាប់​ពី​ខែ​កក្កដា​ ខាង​មុខ​នេះ​ដើម្បី​ការពារ​កុមារ។ យោងរដ្ឋាភិបាលបារាំង។

 

បំរាម នឹងលើកលែងហាងកាហ្វេនៅបរិវេណទីវាលខាងក្រៅ ហើយនឹងមិនអនុវត្តចំពោះបារីអេឡិចត្រូនិចទេ។ 
 

ចាប់ពីថ្ងៃទី១ខែកក្កដា, វិធានការនេះ នឹងត្រូវអនុវត្តន៍នៅតំបន់ឆ្នេរ សួនសាធារណៈ និងសួនច្បារ តំបន់សាលារៀន ចំណតរថយន្តក្រុង និងកន្លែងហាត់កីឡា។

 

ក្រសួង​សុខាភិបាលបារាំង ​បាន​និយាយ​ថា ការ​ជក់​បារី​ បាន​សម្លាប់​មនុស្ស​ប្រហែល២០០នាក់​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ប្រទេស​បារាំង។

 

ការជក់បារីនៅប្រទេសបារាំង ស្ថិតនៅកម្រិតទាបជាប្រវត្តិសាស្ត្រ។ យោងរបាយការណ៍ចេញផ្សាយនៅខែមិថុនាដោយក្រុមសង្កេតការណ៍បារាំងសម្រាប់គ្រឿងញៀន និងនិន្នាការគ្រឿងញៀ់ន។ 

 

ស្ថាប័នដដែល បន្តឱ្យដឹងថា តិចជាង១/៤នៃក្រុមមនុស្សដែលមានអាយុពី ១៨-៧៥ឆ្នាំ បានជក់បារីជារៀងរាល់ថ្ងៃ។ នេះជាកម្រិតទាបបំផុតចាប់តាំងពីប្រទេសបារាំង បានចាប់ផ្តើមកត់ត្រាទិន្នន័យនៅចុងឆ្នាំ១៩៩០។ 

 

ចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការជក់បារីស្រដៀងគ្នានេះកាលពីឆ្នាំមុន។ ចំណែកតំបន់មួយចំនួនរបស់អេស្ប៉ាញ បានហាមឃាត់ការជក់បារីនៅលើឆ្នេរ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025