ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

Trumpចុះហត្ថលេខាលើសេចក្ដីប្រកាសហាមឃាត់មិនឱ្យប្រជាជន១២ប្រទេសចូលអាមេរិក

០៥ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសនៅថ្ងៃពុធ(៤មិថុនា)ហាមឃាត់ប្រជាជនពីបណ្តាប្រទេសមួយចំនួនមិនឱ្យចូលសហរដ្ឋអាមេរិក ដោយលើកហេតុផលពីបញ្ហាសន្តិសុខជាតិ។ 
 

ប្រជាជនពីប្រទេសចំនួន១២ដែលហាមមិនឱ្យចូលសហរដ្ឋអាមេរិកទាំងស្រុង មានប្រទេសអាហ្គានីស្ថាន(fghanistan), មីយ៉ាន់ម៉ា(Myanmar), ឆាដ(Chad),កុងហ្គោ(Congo), ប្រទេសអេក្វាទ័រហ្គីណេ(Equatorial Guinea),អេរីទ្រា(Eritrea), ហៃទី(Haiti),អ៊ឺរ៉ង់(Iran), លីប៊ី(Libya), ស៊ូម៉ាលី(Somalia), ស៊ូដង់(Sudan) និងប្រទេសយ៉ែមេន(Yemen)។

 

ចំណែកប្រជាជនពី៧ប្រទេសផ្សេងទៀតហាមឃាត់ដោយអន្លើមានប្រទេសប៊ូរុនឌី(Burundi),គុយបា(Cuba),ឡាវ(Laos), សៀរ៉ាឡេអូន(Sierra Leone), តូហ្គោ(Togo), តួកមេនីស្ថាន(Turkmenistan) និងប្រទេសវេណេហ្ស៊ុយអេឡា(Venezuela)។ 

 

ប្រទេសដែលសហរដ្ឋអាមេរិក ហាមឃាត់មិនឱ្យចូលអាមេរិកទាំងស្រុង ត្រូវបានរកឃើញថា មានភាពខ្វះខាតពាក់ព័ន្ធទៅនិងការត្រួតពិនិត្យ និងការស៊ើបអង្កេត ហើយអាចបង្កហានិភ័យកម្រិតខ្ពស់ចំពោះសហរដ្ឋអាមេរិក។ យោងសេចក្តីប្រកាសពីសេតវិមាន។ 
 

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងតំណែងប្រធានាធិបតីអាមេរិក, លោក Trump បានហាមឃាត់ប្រទេសចំនួន៧ដែលមានប្រជាជនម៉ូស្លីមភាគច្រើន ​មិនឱ្យចូលសហរដ្ឋអាមេរិក។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025