ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ីដើម្បីពង្រឹងទំនាក់ទំនងយោធា

០៦ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានជួបជាមួយសមភាគីឥណ្ឌូនេស៊ី Sjafrie Sjamsoeddin នៅទីក្រុងចាកាតា នៅថ្ងៃព្រហស្បតិ៍(៥មិថុនា) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរនេះ។

 

 

លោក Marles បានចូលរួមនៅក្នុងពិធីស្វាគមន៍ជាផ្លូវការ ក្រោយពីរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីរប្រទេសនេះ បានផ្លាស់ប្តូរអំណោយអនុស្សាវរីយ៍គ្នាទៅវិញទៅមក។ 

 

អំឡុងពេលកិច្ចប្រជុំ, ប្រមុខក្រសួងការពារជាតិទាំង២ បានពិភាក្សាពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខាកាលពីខែសីហាឆ្នាំមុន។ជាមួយគ្នា លោក Marles បាននិយាយថា យោធាឥណ្ឌូនេស៊ីនឹងធ្វើការហ្វឹកហ្វឺននៅឯកន្លែងហ្វឹកហ្វឺន Mount Bundy របស់ប្រទេសអូស្ត្រាលី នៅខែតុលា។
 

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារអូស្ត្រាលី បានធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albaneseទៅឥណ្ឌូនេស៊ីកាលពីខែមុន។ លោកAlbaneseបានជួបជាមួយលោកPrabowo Subiantoប្រធានាធិបតីឥណ្ឌូនេស៊ី ពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងពាណិជ្ជកម្មពិភពលោក។ 
 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025