ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

គណបក្សប្រឆាំងកូរ៉េខាងត្បូងឈ្នះតំណែងប្រធានាធិបតីក្រោយចលាចលនយោបាយច្រើនខែ

០៤ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង បានប្រគល់ជ័យជម្នះយ៉ាងច្បាស់លាស់ទៅឱ្យលោកLee Jae-myung បេក្ខភាពគណបក្សប្រឆាំង នៅ៦ខែក្រោយការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតីមុនត្រូវបរាជ័យ។  
 

 

 

លោក Lee Jae-myung ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ(៣មិថុនា) បាននិយាយនៅថ្ងៃពុធ៤មិថុនានេះ ថា លោក នឹងមិនភ្លេចកាតព្វកិច្ចរបស់ប្រធានាធិបតីក្នុងការបង្រួបបង្រួមប្រជាជននោះឡើយ។

 

លោក Lee បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនៅខាងក្រៅសភាថា លោក​នឹង​ស្វែងរក​មធ្យោបាយ​សម្រាប់​ប្រទេស​ ដើម្បី រួមរស់ជាមួយគ្នាជាមួយ​និងប្រទេសកូរ៉េខាងជើង​តាមរយៈ​ការសន្ទនា និង​ទំនាក់ទំនង។

 

ជាជ័យជម្នះយ៉ាងច្បាស់លាស់សម្រាប់លោកLee អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ ទទួលបានសម្លេងគាំទ្រ៤៩,៤ភាគរយ នាំមុខបេក្ខភាពគណបក្សនយោបាយអភិរក្ស លោក Kim Moon-soo ដែលទទួលបានសម្លេងគាំទ្រ៤១,២ភាគរយ។ 

 

ជ័យជម្នះរបស់លោកLee បានបង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​នយោបាយ នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី ក្រោយយលោកYoon Suk Yeolត្រូវដកចេញពីតំណែងក្រោយលោកប្រកាសច្បាប់អាជ្ញាសឹក។
 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025