ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ការិយាល័យបោះឆ្នោតជាច្រើនកន្លែង បានចាប់ផ្តើមស្វាគមន៍អ្នកទៅបោះឆ្នោតនៅថ្ងៃអង្គារ(៣មិថុនា) ខណៈប្រជាជនកូរ៉េខាងត្បូង ជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីបិទបញ្ចប់ចលាចលដែលមានរយៈពេល៦ខែកន្លងមក ដោយសារការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol។
មានការរំពឹងទុកថា នឹងមានអ្នកទៅបោះឆ្នោតច្រើន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េដែលបានចាប់ផ្តើមពីម៉ោង៦ព្រឹកដល់ម៉ោង៨យប់ ខណៈការបោះឆ្នោតមុនពេលកំណត់ដែលបានធ្វើឡើងរួចទៅហើយនៅថ្ងៃព្រហស្ប៍(២៩ឧសភា)និងថ្ងៃសុក្រ(៣០ឧសភា) មានប្រជាជនច្រើនជាង១ភាគ៣នៃប្រជាជនមានសិទ្ធិបោះឆ្នោត៤៤,៣៩លាននាក់ បានគូសសន្លឹកឆ្នោតពួកគេ។
បេក្ខភាពនាំមុខគេ ទាំងលោកLee Jae-myung អ្នកនយោបាយមកពីគណបក្សសេរីនិយម និងលោកKim Moon-soo អ្នកនយោបាយមកពីគណបក្សអភិរក្សនិយម បានសន្យាផ្លាស់ប្តូរប្រទេស ដោយបាននិយាយថា ប្រព័ន្ធនយោបាយ និងផែនការសេដ្ឋកិច្ចដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលប្រទេសកូរ៉េខាងត្បូងរីកចម្រើនជាប្រទេសលទ្ធិប្រជាធិបតេយ្យនិងអំណាចឧស្សាហកម្ម មិនសមនឹងប្រទេសកូរ៉េខាងត្បូងតទៅទៀតឡើយ។
ប្រធានាធិបតីថ្មី នឹងប្រឈមបញ្ហាជាច្រើនមានទាំងបញ្ហាសង្គមដែលពោរពេញទៅដោយវិបត្តិពីការប៉ុនប៉ងគ្រប់គ្រងដោយយោធា និងជាប្រទេសសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើការនាំចេញប៉ុន្តែត្រូវជួបបញ្ហាពន្ធពីអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាប្រទេសដៃគូសន្តិសុខរបស់កូរ៉េខាងត្បូង
នៅពេលការបោះឆ្នោតបិទបញ្ចប់នៅម៉ោង៨យប់(ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) ឬម៉ោង៦ល្ងាចនៅកម្ពុជា, ទូរទស្សន៍ចំនួន៣ នឹងចេញផ្សាយលទ្ធផលដែលពួកគេបានបូកសរុប មុនពេលមានលទ្ធផលផ្លូវការ។