ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

ប៉េរូចាប់បានគ្រឿងញៀនកូកាអ៊ីន១,៥តោនដឹកទៅសហភាពអ៊ឺរ៉ុប



 

 

ប៉ូលីសប៉េរូ នៅថ្ងៃពុធ(២០សីហា) បានដាក់បង្ហាញគ្រឿងញៀនកូកាអ៊ីន១,៥តោន ដែលរឹបអូសបានអំឡុងពេលប្រតិបត្តិការចំនួន៤នៅក្នុងតំបន់ចំនួន៣។ 

 

លោកNilton Santos ស្នងការប៉ូលីសប្រឆាំងគ្រឿងញៀន បានពន្យល់ថា ការស៊ើបអង្កេតនេះធ្វើឡើងនៅខែមករា ខែមីនា ខែឧសភា និងខែសីហា ក្នុងតំបន់ Puno, Ayacucho និង Tacna ដែលស្ថិតនៅភាគកណ្តាលនៃប្រទេស។

 

ប្រតិបត្តិការនេះ បានបញ្ចប់កាលពីថ្ងៃសៅរ៍ ទី១៦ខែសីហាដោយចាប់ខ្លួនមនុស្ស១០នាក់ ដែលជាសមាជិកនៃអង្គការឧក្រិដ្ឋកម្ម Gambito និង Centurion។

 

បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស ក្រុមឧក្រិដ្ឋជននេះបានធ្វើសកម្មភាពនៅក្នុងប្រទេសប៉េរូចាប់តាំងពីដើមឆ្នាំ ២០២៥។ សមាជិកភាគច្រើនរបស់ក្រុមឧក្រិដ្ឋជននេះ ត្រូវបានចាប់ខ្លួនរួចហើយ។

 

លោក Santos បាននិយាយថា គ្រឿងញៀនដែលចាប់បាននេះ  ត្រូវដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុប ឆ្លងកាត់ប្រទេសអ៊ុយរូហ្គាយ ឬប៉ារ៉ាហ្គាយ។





ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025