ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

សហប្រជាជាតិនិយាយថា ការសម្លាប់បុគ្គលិកផ្ដល់ជំនួយបានកើនឡើងខ្លាំងក្នុងសង្គ្រាមនៅហ្កាហ្សា

 

 

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ចំនួននៃការសម្លាប់បុគ្គលិកផ្ដល់ជំនួយបានកើនឡើងជិតមួយភាគបីដោយឡើងដល់ជិត៤០០នាក់កាលពីឆ្នាំមុនដែលជាឆ្នាំស្លាប់ច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៩៧ ហើយជម្លោះនៅហ្គាហ្សាកំពុងបន្តបង្កឱ្យមានអត្រាមរណភាពខ្ពស់សម្រាប់បុគ្គលិកមនុស្សធម៌ក្នុងឆ្នាំ២០២៥។

 

 

លោក ជេន លើក (Jens Laerke) អ្នកនាំពាក្យការិយាល័យមនុស្សធម៌នៃអង្គការសហប្រជាជាតិបាននិយាយថា ស្ថានភាពនេះគឺកាន់តែអាក្រក់ឡើងៗដោយទិន្នន័យបណ្តោះអាសន្នសម្រាប់រយៈពេលប្រាំបីខែដំបូងឆ្នាំ២០២៥មិនបានបង្ហាញអំពីសញ្ញានៃការថមថយឡើយ។ បើតាមទិន្នន័យបណ្តោះអាសន្នស្ដីពីសន្តិសុខអ្នកផ្ដល់ជំនួយរបស់អាម៉េរិកបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០២៥មកដល់ពេលនេះ បុគ្គលិកផ្ដល់ជំនួយចំនួន២៦៥នាក់ត្រូវបានសម្លាប់ដោយក្នុងនោះចំនួន១៧៣នាក់ស្ថិតនៅតំបន់ហ្គាហ្សាដែលកំពុងរងការវាយប្រហារជិតពីរឆ្នាំមកហើយពីកងទ័ពអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ខណៈចំនួន៣៦នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ និង៣នាក់ទៀតនៅប្រទេសអ៊ុយក្រែនដែលកំពុងតែរងការឈ្លានពានពីកងទ័ពរុស្ស៊ី។

 

 

ជាទូទៅបុគ្គលិកផ្ដល់ជំនួយទទួលបានការការពារពីច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងអំពីសំណុំរឿងបែបនេះខ្លះៗដែលកំពុងដំណើរការកាត់ក្តីនៅតុលាការដោយពួកគេព្រួយបារម្ភថាវាទំនងជានឹងមិនអាចទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025