ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ក្រុមចម្រៀងខេប៉ុប ENHYPEN បានបង្ហាញឱ្យឃើញម្តងទៀតនូវសមត្ថភាពលក់អាល់ប៊ុមដ៏ខ្លាំងក្លារបស់ពួកគេ ខណៈអាល់ប៊ុមចុងក្រោយទទួលបានការកុម្ម៉ង់ទិញលើស 2 លានច្បាប់។
នៅថ្ងៃទី 5 ខែមិថុនានេះ ក្រុមចម្រៀងបុរសកូរ៉េ ENHYPEN (អ៊ិនហាយភឹន) បានធ្វើការ Comeback ជាមួយអាល់ប៊ុមខ្នាតតូចទី 6 របស់ពួកគេមានចំណងជើងថា “'DESIRE: UNLEASH” ព្រមទាំងបានចេញ MV សម្រាប់បទចម្រៀងនាំមុខគឺបទ “Bad Desire (With or Without You)”។
អ្វីដែលគួរឱ្យកត់សម្គាល់ មុននេះមួយថ្ងៃ ក្រុមហ៊ុន Belift Lab ដែលជាទីភ្នាក់ងាររបស់ពួកគេបានប្រកាសថាអាល់ប៊ុមថ្មីនេះមានការកុម្ម៉ង់ទិញទុកមុន ឬ Pre-order រហូតដល់ជាង 2.18 លានច្បាប់។
ចំនួននេះធ្វើឱ្យ ENHYPEN អាចសម្រេចការលក់លើសពីរលានច្បាប់សម្រាប់អាល់ប៊ុមចំនួន 3 ជាប់ៗគ្នា បន្ទាប់ពីអាល់ប៊ុមខ្នាតតូចមុនទី 5 របស់ពួកគេ 'Orange Blood' អាចលក់បានលើសពី 2 លានច្បាប់កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ ក្រុមចម្រៀងបុរសមានសមាជិក 6 នាក់មួយនេះមានសន្ទុះការគាំទ្រកើនឡើងឥតឈប់ឈរ។ អាល់ប៊ុមខ្នាតពេញទីពីររបស់ពួកគេមានចំណងជើងថា 'ROMANCE: UNTOLD' បានកត់ត្រាការលក់ចំនួន 2.34 លានច្បាប់ក្នុងសប្តាហ៍ដំបូងបន្ទាប់ពីចេញផ្សាយកាលពីខែកក្កដាឆ្នាំមុន។
ក្នុងឆ្នាំ 2023 តែមួយ ENHYPEN អាចលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនសរុបចំនួន 5.45 លានច្បាប់។ក្រៅពីបទចម្រៀង “Bad Desire” អាល់ប៊ុមចុងក្រោយរបស់ពួកគេរួមមានបទចម្រៀងថ្មី ៥ បទទៀតរួមមានបទ “Flashover” “Outside” “Loose” “Too Close” និងបទ “Helium” ដែលសមាជិក Jay បានចូលរួមក្នុងការផលិត និពន្ធទំនុកច្រៀង និងលេងហ្គីតា៕
ប្រែសម្រួល៖ វ៉ាន់ថន