ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

 លក្ខណ៍ មុនីអានីតា សុំបញ្ចប់ការសិក្សាមុននឹងឡើងឆាកប្រកួតបវរកញ្ញាប្រកួតជាថ្មី ! 

៣០ ឧសភា ២០២៥ | កម្សាន្ដ

 

ថ្វីដ្បិតតែមិនសូវលេចមុខខ្លាំងនៅក្នុងពិភពសិល្បៈតែកញ្ញា លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 នៅតែចិញ្ចឹមចិត្តចង់វិលត្រឡប់មកដណ្តើមមកុដជាថ្មីម្តងទៀត គ្រាន់តែពេលនេះនាងសុំពេលធ្វើការងារផ្ទាល់ខ្លួនសិន ។ 

 

 

ស្របពេលដែលវិស័យបវរកញ្ញានៅក្នុងប្រទេស កម្ពុជា កំពុងផុសផុលខ្លាំង កញ្ញា លក្ខណ៍ មុនីអានីតា ដែលជាអតីត Miss Global Cambodia 2023 ក៏ស្ទើតែទ្រាំមិនបាន នឹងចង់ត្រឡប់មកដណ្តើមមកុដជាថ្មីម្តងទៀតដែរ ប៉ុន្តែមុននឹងត្រឡប់មកវិញនេះ នាងសុំពេលបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួនសិន ។

 


ជួបជាមួយបវរកញ្ញារូបនេះ នៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ នាងបានឱ្យដឹងថា ពេលនេះនាងកំពុងឈានជើងមួយជំហានទៀតទៅក្នុងវិស័យភាពយន្ត ដោយទទួលបានតំណែងតួឯក ។ 

 

 

កញ្ញា លក្ខណ៍ មុនីអានីតា មិនត្រឹមតែស្រស់ស្អាតនិងមានទេពកោសល្យខ្ពស់ខាងផ្នែកសិល្បៈនោះទេ នាងថែមទាំងជានារីម្នាក់ដែលមានចំណេះដឹងខ្ពស់ខាងផ្នែកភាសានិងជំនាញផ្សេងៗ ជាក់ស្តែង នាងកំពុងសិក្សាបន្តផ្នែកហ្វាសិនឌីសាញ ។ នាងថានាងចង់បញ្ចប់ការសិក្សារបស់ខ្លួនជាមុនសិន មុននឹងត្រឡប់ទៅដាក់ពាក្យចូលរួមប្រកួតសម្រស់ដណ្តើមមកុដជាថ្មី ។

 

 

ក្រៅពីការងារសិល្បៈនិងបន្តការសិក្សា កញ្ញា លក្ខណ៍ មុនីអានីតា តែងតែលេចមុខនៅក្នុងកម្មវិធីសប្បុរសធម៌ជាច្រើន ពីព្រោះការងារទាំងនេះគឺជាការងារដែលនាងស្រឡាញ់ពេញចិត្ត បើទោះបីជាមិនទទួលបានប្រាក់ចំណូល តែនាងរីករាយនិងចូលរួមជួយដល់សង្គមនិងជួយកុមារកំព្រា ... ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025