ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រ(៣០ឧសភា) បាននិយាយថា ទាំងលោកប្រធានាធិបតីរុស្ស៊ីVladimir Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy គឺរឹងរូសដូចគ្នាទាំងពីរនាក់។
ការលើកឡើងខាងលើនេះរបស់លោកប្រធានាធិបតីអាមេរិកTrump បានធ្វើឡើងខណៈលោកព្យាយាមឱ្យមានការចរចារបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
សំនួររបស់អ្នកសារព័ត៌មាននៅការិយាល័យពងក្រពើ ថាតើលោកគិតថាលោកPutin រឹងរូសដែរឬទេ?, លោកប្រធានាធិបតីTrump បានតបថា «Zelenskiy ក៏រឹងរូសណាស់ផងដែរ»។
ប្រធានាធិបតីអាមេរិកTrump បានចាប់ផ្តើមអាណត្តិទី២របស់លោកនៅក្នុងខែមករា ជាមួយនឹងការប្ដេជ្ញាចិត្តថានឹងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនឱ្យបានឆាប់រហ័ស។
ជាមួយគ្នា ជុំវិញបញ្ហាប្រទេសចិន លោកប្រធានាធិបតី Donald Trump បាននិយាយថា លោក នឹងជជែកជាមួយលោកប្រធានាធិបតីចិន Xi Jinping ហើយសង្ឃឹមថានឹងដោះស្រាយភាពខុសគ្នារបស់អ្នកទាំងពីរទៅលើបញ្ហាពាណិជ្ជកម្ម និងពន្ធ ក្រោយពីលោកបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃសុក្រ(៣០ឧសភា) ថាល្មើសកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ប្រែសម្រួល៖ណាវ័ន្ត