ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានជួបជាមួយលោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបុរី នៅថ្ងៃសុក្រ(៣០ឧសភា) នៅខាងក្រៅកិច្ចប្រជុំ Shangri-La Dialogue ដែលជាវេទិកាសន្តិសុខកំពូលរបស់អាស៊ី។
លោក Hegseth នឹងធ្វើសុន្ទរកថាជាលើកដំបូង នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃសៅរ៍ (៣១ឧសភា) ទៅលើការយល់ឃើញរបស់លោក អំពីគោលនយោបាយការពារជាតិអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសម្ព័ន្ធមិត្តអាស៊ី ទៅលើរបៀបដែលរដ្ឋបាលលោកTrump យល់ឃើញពីការគំរាមកំហែងនៃទំនើបកម្មយោធារបស់ចិន និងភាពតានតឹងក្នុងដែនទឹកមានជម្លោះទូទាំងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។
មន្ត្រីអាមេរិកកន្លងមកធ្លាប់ប្រាប់សារព័ត៌មានរ៉យទ័រថា លោករដ្ឋមន្ត្រីការពារជាតិHegseth នឹងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តអាស៊ីថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាដៃគូដ៏ប្រសើជាងរដ្ឋាភិបាលទីក្រុងប៉េកាំង។
ប្រែសម្រួល៖ណាវ័ន្ត