ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥

តំបន់ភ្នំដាច់ស្រយាលនៅចិនក្លាយជាទីតាំងពេញនិយមសម្រាប់ថត Pre-Wedding

២៩ មករា ២០២១ | កម្សាន្ដ

ពលរដ្ឋនៅតំបន់ភ្នំទិសនិរតីនៃប្រទេសចិន បានប្រែក្លាយតំបន់ដាច់ស្រយាលរបស់ខ្លួនទៅជាទីតាំងថតរូបភាព Pre-Wedding ដ៏ពេញនិយមមួយ ហើយបច្ចុប្បន្ននេះពួកគេកំពុងរកប្រាក់ចំណូលបានយ៉ាងកាក់កបបំផុត។

 


នៅក្នុងភូមិជែស៊ឺ (Jiazi) ស្ថិតនៅខេត្ត Yunnan (យុនណាន) ប្រទេសចិន អ្នកភូមិចំនួនជាង ២៥០០នាក់ បានទទួលប្រាក់ចំណូលបន្ថែមជាមធ្យមប្រមាណ ៦១៩ដុល្លារកាលពីដើមខែកន្លងទៅ សម្រាប់ការរៀបចំបង្កើតឧស្សាហកម្មថតរូបភាពអាពាហ៍ពិពាហ៍នៅទីនេះ។

 


ក្នុងភូមិជែស៊ឺ នេះ ភ្នំឈ្មោះថា Jade Dragon Snow (ជេដ ដ្រាហ្គន ស្នូ) ត្រូវបានចាត់ទុកថាជាតំបន់ដែលមានទិដ្ឋភាពស្រស់ស្អាតបំផុតមួយ ហើយបានក្លាយជាគោលដៅសម្រាប់គូស្វាមីភរិយាថ្មីថ្មោងមកថតរូបភាព Pre-Wedding របស់ពួកគេ។

 

 

ដើម្បីរក្សាឲ្យបាននូវសម្រស់ធម្មជាតិ គេមិនអនុញ្ញាតឲ្យមានការបើករថយន្តចូលតំបន់នេះឡើយ ដែលនេះជាបញ្ហាមួយសម្រាប់គូស្វាមីភរិយាថ្មីថ្មោង និងជាបញ្ហាសម្រាប់ក្រុមការងារថតផងដែរ។

 


ដើម្បីដោះស្រាយបញ្ហានេះ អ្នកភូមិបាននាំគ្នាបង្កើតក្រុមហ៊ុនមួយដែលមានផ្ដល់ជូននូវសេវាកម្មដូចជាសេវាកម្មដឹកជញ្ជូន សេវាកម្មសំលៀកបំពាក់ មានផ្គត់ផ្គង់ខ្យល់អុកស៊ីហ្សែន បន្ទប់សម្រាប់ផ្លាស់ប្ដូរសំលៀកបំពាក់ និងកន្លែងរង់ចាំសម្រាប់អ្នកដែលមកកំដការថតរូបភាព Pre-Wedding ទៀតផង។

 


សេវាកម្មរបស់អ្នកភូមិទីនេះ ទទួលបានជោគជ័យខ្លាំង និងបានអូសទាញអតិថិជនជាច្រើន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនដែលអ្នកភូមិបង្កើតឡើងបានចុះកុងត្រាជាមួយក្រុមហ៊ុនថតរូប Pre-Wedding ជិត១០០ក្រុមហ៊ុន និងបានផ្ដល់សេវាកម្មដល់គូស្វាមីភរិយាថ្មីថ្មោងចំនួនប្រមាណ ២៥០០០គូ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025