ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

ទីក្រុងវូហានប្រទេសចិនបានរៀបចំពិព័រណ៍មនុស្សយន្តដើម្បីបង្ហាញអំពីនវានុវត្តន៍ និងកិច្ចសហការ

២៣ មិថុនា ២០២៥ | កម្សាន្ដ

ពិព័រណ៍មនុស្សយន្តពិភពលោកឆ្នាំ២០២៥ត្រូវប្រារព្ធនៅទីក្រុងវូហាន ខេត្តហ៊ូប៉ីនៅភាគកណ្តាលប្រទេសចិនដើម្បីបង្ហាញអំពីមនុស្សយន្តទំនើបៗដែលមានសមត្ថភាពចម្រុះ និងជំរុញកិច្ចសហការក្នុងចំណោមអ្នកត្រួសត្រាយឧស្សាហកម្ម។

 


ទីក្រុងវូហានបានរៀបចំពិព័រណ៍មនុស្សយន្តឆ្នាំ២០២៥សម្រាប់រយៈពេល៣ថ្ងៃកាលពីប៉ុន្មានសប្ដាហ៍មុននេះដើម្បីបង្ហាញអំពីមនុស្សយន្តទំនើបៗដែលមានសមត្ថភាពចម្រុះ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកត្រួសត្រាយផ្លូវក្នុងវិស័យឧស្សាហកម្មមួយនេះ។

 


ព្រឹត្តិការណ៍នេះបានបង្ហាញអំពីមនុស្សយន្តជិត១០០គ្រឿងមកពីក្រុមហ៊ុនផលិតមនុស្សយន្តចំនួនជាង៤០នៅទូទាំងប្រទេសចិន។ មនុស្សយន្តរ៉ូបុតដែលតាំងបង្ហាញទាំងនេះរួមមានមនុស្សយន្ត សុនកយន្ត គ្រោងឆ្អឹងមនុស្សយន្ត ការប្រគំតន្ត្រីមនុស្សយន្ត ការបម្រើកាហ្វេមនុស្សយន្ត និងការជួយតុបតែងមុខរបស់មនុស្សផងដែរ។

 


ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមទស្សនាដោយផ្ទាល់ជាច្រើនដោយមើលទៅពួកគេហាក់ដូចជាស្លុងចិត្តជាខ្លាំងចំពោះភាពទាក់ទាញដ៏រស់រវើករបស់មនុស្សយន្ត និងភាពរីកចម្រើននៃបច្ចេកវិទ្យាទាំងអស់នេះ។

 


លោក សឹង សាវហួ (Xiong Shaohua) អ្នកធ្វើការនៅក្រុមហ៊ុនមនុស្សយន្តក្នុងស្រុកមួយក្នុងខេត្តហ៊ូប៉ី បាននិយាយថា វាជាឱកាសដ៏ល្អសម្រាប់ពួកគេដែលបានចូលរួមសង្កេត និងមើលឃើញជំនាញ មនុស្សយន្តទាំងអស់នេះយ៉ាងជិត និងការអភិវឌ្ឍនៃឧស្សាហកម្មមនុស្សយន្តទាំងមូលផងដែរ។

 


ខេត្តហ៊ូប៉ីបានបង្កើតខ្សែច្រវាក់ឧស្សាហកម្មមនុស្សយន្តដ៏រឹងមាំមួយដោយមានការចូលរួមពីសហគ្រាសជិត៣០០ដែលបានក្លាយជាមេដែកទាក់ទាញចំណាប់អារម្មណ៍ពីអាជីវកម្មនៅទូទាំងប្រទេសនេះ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025