ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀងអាមេរិក Chris Brown នឹងបង្ហាញខ្លួននៅតុលាការទីក្រុងឡុងដ៍ នៅថ្ងៃសុក្រ ទី២០ មិថុនានេះ។ តារាប្រុសវ័យ ៣៦ឆ្នាំត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់រាងកាយយ៉ាងធ្ងន់ធ្ងរ នៅក្លឹបរាត្រី Tape របស់ទីក្រុងឡុងដ៍ ក្នុងឆ្នាំ ២០២៣។
Chris Brown ត្រូវបានដោះលែងពីការឃុំឃាំងនៅចក្រភពអង់គ្លេសកាលពីខែមុន ដោយបានបង់ប្រាក់ធានាចំនួន ៥ លានផោន ឬ ៦,៧ លានដុល្លារអាមេរិក បន្ទាប់ពីការចាប់ខ្លួននៅទីក្រុង Manchester។
ក្រោមលក្ខខណ្ឌនៅក្រៅឃុំ ដែលមានន័យលោកនឹងត្រូវបាត់បង់ប្រាក់ធានា ៥ លានផោនប្រសិនបើមិនវិលត្រលប់មកចូលរួមដំណើរការតុលាការ Chris Brown ត្រូវបានអនុញ្ញាតឱ្យទៅបន្តដំណើរប្រគំតន្ត្រីទេសចរណ៍របស់ខ្លួនដែលបានចាប់ផ្តើមនៅថ្ងៃទី ៨ ខែមិថុនានៅទីក្រុង Amsterdam ។
បច្ចុប្បន្នតារាប្រុសធ្លាប់ដែលមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Rihanna រូបនេះកំពុងធ្វើការប្រគំតន្ត្រីនៅចក្រភពអង់គ្លេសជាមួយនឹងកាលបរិច្ឆេទបន្ទាប់នៅទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍នេះ មុននឹងបន្តទៅប្រទេសបារាំង ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក ដោយបញ្ចប់នៅទីក្រុង Memphis នៅពាក់កណ្តាលខែតុលា ៕
ប្រែសម្រួល៖ វ៉ាន់ថន