ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

អ៊ីស្រាអ៊ែលប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថានឹងមិនបញ្ឈប់ការវាយប្រហារ

២១ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសអ៊ឺរ៉ង់ និយាយថា នឹងបន្តការពារខ្លួនប្រឆាំងនឹងប្រទេសអ៊ីស្រាអ៊ែល។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រ(២០មិថុនា)។ ជាមួយគ្នា ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ីស្រាអ៊ែល បានសច្ចាថាប្រទេសរបស់លោក នឹងមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួនឡើយរហូតដល់ពេលដែលការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសអ៊ឺរ៉ង់ត្រូវបានលុបបំបាត់។ 

 

«យើងនឹងមិនបញ្ឈប់ឡើយ»។ នេះជាការលើកឡើងរបស់លោក Danny Danon  ឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្រាអ៊ែលប្រចាំនៅអង្គការសហប្រជាជាតិ។

 

លោក Danny Danon និយាយថា «មិនបញ្ឈប់ឡើយ, រហូតដល់ពេលដែលការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសអ៊ឺរ៉ង់ត្រូវបានលុបបំបាត់,មិនបញ្ឈប់ឡើយ រហូតដល់ពេលប្រជាជនរបស់យើង,និងប្រជាជនទាំងឡាយមានសុវត្ថិភាព»។ 

 

ចំណែកលោក Amir Saeid Iravani ​ឯកអគ្គរដ្ឋទូតប្រទេសអ៊ឺរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការ។ 

 

ឯកអគ្គរដ្ឋទូតប្រទេសអ៊ឺរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ លោកIravani បានលើកឡើងដូច្នេះ«ជាក់ស្តែង ប្រទេសអ៊ីស្រាអែល​ បាន​ប្រកាស​ហើយថា ខ្លួន​នឹង​បន្ត​ការ​វាយ​ប្រហារ​ជា​ច្រើន​ថ្ងៃ​ តាម​ដែល​ខ្លួន​ត្រូវការ។ យើងមានការតក់ស្លុតចំពោះរបាយការណ៍ដ៏គួរឱ្យជឿជាក់ដែលថា សហរដ្ឋអាមេរិក ... អាចនឹងចូលរួមក្នុងសង្គ្រាមនេះ»។

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025