ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

នាវាទេសចរណ៍​​ដឹកអ្នកជម្លៀស​ពី​ប្រទេសអ៊ីស្រាអែល​បានទៅ​ដល់​ប្រទេស​​ស៊ី​បហើយ

១៨ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

នាវាទេសចរណ៍មួយគ្រឿងដែលអះអាងថាដឹកអ្នកជម្លៀសពីប្រទេសអ៊ីស្រាអ៊ែល បានទៅដល់កំពង់ផែប្រទេសស៊ីប(Cyprus)នៅថ្ងៃពុធ(១៨មិថុនា) បន្ទាប់ពីអ្នកដំណើររាប់ពាន់នាក់ ជាប់គាំងដំណើរមិនអាចចាកចេញបាន ពីព្រោះប្រទេសអ៊ីស្រាអ៊ែលបិទដែនអាកាសដោយសារការប៉ះទង្គិចជាមួយប្រទេសអ៊ឺរ៉ង់។

 

នាវាMS Crown Iris ជានាវាទេសចរណ៍ប្រទេសអ៊ីស្រាអ៊ែល បានចាកចេញពីប្រទេសអ៊ីស្រាអ៊ែលទៅកាន់ប្រទេសស៊ីប នៅថ្ងៃអង្គារ(១៧មិថុនា)។ សម្រាប់អ្នកដំណើរ គេប៉ាន់ស្មានថាមានប្រហែល១៥០០នាក់ ជាក្រុមយុវជនដែលចូលរួមកម្មវិធីBirthright Israel។ អ្នកគ្រប់គ្រងនាវាឱ្យដឹងថា នាវាក៏នឹងដឹកប្រជាជនអ៊ីស្រាអ៊ែលជាប់នៅប្រទេសស៊ី​ប​ ត្រលប់ទៅទីក្រុងកំពង់ផែHaifaរបស់ប្រទេសអ៊ីស្រាអ៊ែលវិញផងដែរ។ 

 

ដែនអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែល បានបិទចាប់តាំងពីអ៊ីស្រាអ៊ែលនិងអ៊ឺរ៉ង់ បើកការវាយប្រហារគ្នាទៅវិញទៅមកនៅថ្ងៃសុក្រ(១៣មិថុនា) ដែលធ្វើឱ្យជើងហោះហើាររាប់ពាន់ទៅកាន់ទីក្រុងតែលអាវីត្រូវលុបចោល។

 

មនុស្សជាច្រើនបានទៅកាន់ប្រទេសស៊ីបដែលជាប្រទេសសមាជិកសហភាពអ៊ឺរ៉ុបជិតប្រទេសអ៊ីស្រាអ៊ែលបំផុត។ ការហោះហើររវាងប្រទេសស៊ីបនិងអ៊ីស្រាអ៊ែលប្រើពេល៥០នាទី ហើយធ្វើដំណើរតាមទូកប្រើពេល១៥ម៉ោង។ 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025