ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ប្រជាជនអ៊ឺរ៉ង់កាន់តែច្រើនឡើង បានទៅដល់ទីក្រុងព្រំដែនភាគខាងកើតប្រទេសទួគីVan រកទីជម្រកក្នុងទីក្រុងមួយនេះ គេចពីការវាយប្រហារដែលកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល ខណៈការប៉ះទង្គិចរវាងប្រទេសអ៊ឺរ៉ង់ និងអ៊ីស្រាអ៊ែលគ្មានសញ្ញាថមថយចុះឡើយ។
ជាមួយនិងគោលនយោបាយមិនចាំបាច់ប្រើប្រាស់ទិដ្ឋការ,បានអនុញាតិឱ្យប្រជាជនអ៊ឺរ៉ង់ ស្នាក់នៅបានដល់ទៅ៩០ថ្ងៃនោះ ប្រទេសទួគី បានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ប្រជាជនអ៊ឺរ៉ង់ គេចចេញពីភាពតានតឹងដែលកំពុងកើនឡើង។
នៅច្រកព្រំដែនមានប្រជាជនអ៊ឺរ៉ង់កាន់តែច្រើនឡើងៗឆ្លងដែនចូលទីក្រុងVan។ ទាំងរថយន្តក្រុង និងយន្តហោះទទួលបានការកក់ទុកពេញៗ។ ស្របគ្នាក៏មានប្រជាជនអ៊ឺរ៉ង់ជាច្រើន និយាយថា ពួកគេគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងផ្សេងទៀតរបស់ប្រទេសទួគីមានទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ា។
អ្នកគ្រប់គ្រងសណ្ឋាគារក្នុងទីក្រុងVanម្នាក់បានរៀបរាប់ថា ជាធម្មតា អ្នកទេសចរណ៍អ៊ឺរ៉ង់ មានប្រហែល៥០ភាគរយនៃភ្ញៀវដែលស្នាក់នៅសណ្ឋាគារ ប៉ុន្តែប៉ុន្មានថ្ងៃនេះ តួលេខបានកើនឡើងដល់៨០ភាគរយជាចំនួនកើនឡើងខ្លាំងបើធៀបនឹងឆ្នាំមុន ដោយសារការប៉ះទង្គិច។
ប្រែសម្រួល៖ណាវ័ន្ត