ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

តើមូលដ្ឋានយោធាសំខាន់ៗរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាមានអ្វីខ្លះ?

២៣ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

ទ័ពអាមេរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់របស់ប្រទេសអ៊ឺរ៉ង់ ជាហេតុនាំឱ្យមានការគំរាមកំហែងជាច្រើនពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ថានឹងវាយប្រហារតបតវិញ ខណៈដែលមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ជាគោលដៅដែលអាចនឹងរងការវាយប្រហារ។ ខាងក្រោមនេះ ជាមូលដ្ឋានទ័ពអាមេរិកប្រចាំនៅតំបន់មជ្ឍឹមបូព៌ា៖ 

 

 

 

ប្រទេសបារ៉ែន(BAHRAIN) 
មានទីស្នាក់ការកណ្តាលនៃកងនាវាចរFifth Fleet របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក តំបន់ទទួលខុសត្រូវមាន ឈូងសមុទ្រ ,សមុទ្រក្រហម,សមុទ្រអារ៉ាបៀន និងតំបន់ជាច្រើននៃសមុទ្រឥណ្ឌា។ 

 

ប្រទេសកាតា(QATAR)
មានមូលដ្ឋានទ័ពអាកាស Al Udeid ទំហំ ២៤ហិចតា នៅវាលខ្សាច់ខាងក្រៅរដ្ឋធានី Doha ​ជា​ទីស្នាក់ការ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក ដែលបញ្ជាប្រតិបត្តិការយោធាអាមេរិកនៅលើទឹកដីយ៉ាងទូលំទូលាយលាតសន្ធឹងពីប្រទេសអេហ្ស៊ីប នៅភាគខាងលិចទៅប្រទេសហ្គាហ្សាក់ស្ថាននៅភាគខាងកើត។ មូលដ្ឋានទ័ពអាកាសធំបំផុតរបស់អាមេរិកប្រចាំនៅតំបន់មជ្ឈឹមបូព៌ាមានទ័ពប្រហែល១០,០០០នាក់។ 
 

ប្រទេសគុយវេត(KUWAIT)
មានមូលដ្ឋានយោធាយ៉ាងច្រើន រួមមាន មូលដ្ឋានទ័ពCamp Arifjan ដែជាទីបញ្ជាការសំខាន់របស់កងទ័ពអាមេរិកក្នុងតំបន់ និងមូលដ្ឋានទ័ពអាកាសAli Al Salem ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ឺរ៉ាក់ ឬមានឈ្មោះហៅថា«The Rock» ដោយសារមូលដ្ឋាននេះនៅដាច់ឆ្ងាយពីគេ។ មូលដ្ឋានទ័ព Camp Buehring បង្កើតអំឡុងពេលសង្គ្រាមអ៊ឺរ៉ាក់ឆ្នាំ២០០៣ បំពេញមុខងារសម្រាប់យោធាអាមេរិកត្រៀមខ្លួនជាមុន មុនពេលដាក់ពង្រាយទៅប្រទេសអ៊ឺរ៉ាក់ និងប្រទេសស៊ីរី។ យោងសារព័ត៌មានរ៉យទ័រ។

 

ប្រទេសអេមីរ៉ាតអារ៉ាប់រួម(UNITED ARAB EMIRATES)
មូលដ្ឋានទ័ពអាកាសAl Dhafra ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីអាប៊ុយ ដាប៊ី(Abu Dhabi) របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ មូលដ្ឋានទ័ពអាកាសនេះ មានការប្រើប្រាស់រួមទាំងកងទ័ពអេមីរ៉ាតអារ៉ាប់រួម និងអាមេរិក ដែលជាមូលដ្ឋានទ័ពអាកាសអាមេរិកដ៏សំខាន់មួយ ដែលគាំទ្របេសកកម្មពិសេសៗប្រឆាំងរដ្ឋអ៊ីស្លាម រួមនិងការដាក់ពង្រាយការឈ្លបយកការណ៍នៅទូទាំងតំបន់។ យោងសារព័ត៌មានរ៉យទ័រដកស្រង់ប្រភពពីទីបញ្ជាការកណ្តាលនៃកងទ័ពអាកាសអាមេរិក។ ម្យ៉ាងទៀត, កំពង់ផែ Jebel Ali នៅទីក្រុងឌូបៃ មិនមែនជាមូលដ្ឋានយោធាផ្លូវការ ប៉ុន្តែជាកំពង់ផែធំបំផុតនៅតំបន់មជ្ឈឹមបូព៌ារបស់យោធាជើងទឹកអាមេរិក។ នាវាដឹកយន្តហោះអាមេរិក និងនាវាទ័ពជើងទឹកដទៃផ្សេងទៀតតែងតែចូលចតនៅទីនេះ។ 
 

ប្រទេសអ៊ឺរ៉ាក់(IRAQ)
អាមេរិករក្សាវត្តមានយោធារបស់ខ្លួននៅមូលដ្ឋានទ័ពអាកាសAin Al Asad  នៅភាគខាងលិចខេត្តAnbar ជួយការពារយោធាអ៊ឺរ៉ាក់ និងគាំទ្រដល់បេសកកម្មរបស់អង្គការណាតូ។ យោងសេតវិមាន។ អ៊ឺរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពនេះនៅឆ្នាំ២០២០ ជាការតបតវិញទៅនិងការដែលអាមេរិកសម្លាប់មេបញ្ជាការអ៊ឺរ៉ង់Qasem Soleimani។ មូលដ្ឋានទ័ពអាកាសErbil ស្ថិតនៅតំបន់ឃឺតភាគខាងជើងប្រទេសអ៊ឺរ៉ាំក់, ត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះជាមជ្ឈមណ្ឌលសម្រាប់ ការហ្វឹកហ្វឺនសមយុទ្ធ,ចែករំលែកព័ត៌មានចារកម្ម និងសម្របសម្រួលការផ្គត់ផ្គង់នៅភាគខាងជើងអ៊ឺរ៉ាក់។ 
 

 

 

ប្រទេសអារ៉ាប៊ី សាអូឌីត(SAUDI ARABIA)
ទ័ពអាមេរិកនៅអារ៉ាប៊ី សាអូឌីត មានចំនួន២៣២១នាក់ នៅឆ្នាំ២០២៤។ យោងរបាយការណ៍សេតវិមាន។ មូលដ្ឋានទ័ពទីនេះ ប្រើប្រាស់កិច្ចការសម្របសម្រួលជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត, ផ្តល់សមត្ថភាពការពារដែនអាកាស និងមីស៊ីល និងគាំទ្រដល់ប្រតិបត្តិការយន្តហោះយោធាអាមេរិក។
 

ប្រទេសហ្សកដានី(JORDAN)
មានមូលដ្ឋានទ័ពអាកាសMuwaffaq al Salti ស្ថិតនៅទីក្រុង Azraq ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី Amman ជាមូលដ្ឋានកងទ័ព332nd Air Expeditionary Wing របស់មជ្ឈមណ្ឌលទ័ពអាកាសអាមេរិក។ កងទ័ពមូលដ្ឋាននេះ ចូលរួមក្នុងបេសកកម្មនៅទូទាំងតំបន់Levant។  យោងសារព័ត៌មានរ៉យទ័រដកស្រង់ប្រភពរបាយការណ៍ឆ្នាំ២០២៤ របស់បណ្ណាល័យជាតិសភាអាមេរិក (Library of Congress)។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025