ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
លោក Donald Trump ប្រធានាធិបតីអាមេរិកបាននិយាយនៅថ្ងៃសុក្រ(២៧មិថុនា) លោកជឿថា អាចទៅរួចដែលបទឈប់បាញ់តំបន់ហ្គាហ្សានឹងទទួលបានការព្រមព្រៀងក្នុងពេល១សប្តាហ៍។
ប្រធានាធិបតីTrump បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងការិយាល័យពងក្រពើក្នុងពេលអបអរសាទរកិច្ចព្រមព្រៀងរវាងប្រទេសកុងហ្គោ និងរវ៉ាន់ដា យ៉ាងដូច្នេះ«លោកជឿថាកិច្ចព្រមព្រៀងបទឈប់បាញ់ជិតសម្រេចបានហើយ។ លោកទើបតែបានជជែកជាមួយមនុស្សមួយចំនួនដែលពាក់ព័ន្ធនិងការចរចារកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់»។
សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្សជាង២០០នាក់ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។
តួលេខប្រជាជនប៉ាលេស្ទីនស្លាប់ ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា រហូតមកដល់ពេលឥឡូវបានកើនឡើងដល់៥៦,១៥៦នាក់ និង១៣២,២៣៩នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីផ្ទុះការប៉ះទង្គិចរវាងក្រុមហាម៉ាស់និងអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលាឆ្នាំ២០២៣។ យោងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាឱ្យដឹងនៅថ្ងៃអង្គារ(២៤មិថុនា)។
សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក។យោងអាជ្ញាធរប៉ាលេស្ទីន។
ប្រែសម្រួល៖ណាវ័ន្ត