ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

បង្ហាញតារាខេប៉ុបល្បីៗដែលឈ្នះពានក្នុងកម្មវិធី Seoul Music Awards 2025

២៣ មិថុនា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀង i-dle ក្លាយជាក្រុមចម្រៀងនារីដំបូងបំផុតក្នុងរយៈពេល ១៤ ឆ្នាំដែលបានឈ្នះពានធំនៅកម្មវិធី Seoul Music Awards លើកទី៣៤ ដែលរៀបចំឡើងកាលពីចុងសប្ដាហ៍កន្លងទៅ។

 


ក្រុមចម្រៀងជើងខ្លាំងពីផលិតកម្ម CUBE គឺ i-dle (អាយដល) បានបង្កើតកំណត់ត្រាថ្មីដោយក្លាយជាក្រុមចម្រៀងនារីដំបូងគេក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយដែលបានឈ្នះរង្វាន់ធំ Daesung Award ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Seoul Music Awards ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងកាលពីចុងសប្ដាហ៍កន្លងទៅនៅ Inspire Arena។

 

 


បន្ថែមពីនេះ ក្រុមចម្រៀងដែលគ្រប់គ្នាកន្លងមកតាមរយៈឈ្មោះ (G)-Idle ក៏បានឈ្នះរង្វាន់ធំមួយទៀតដែរគឺពាន Bonsang ដែលជាពានរង្វាន់រួមជាមួយនឹងសិល្បករជាច្រើនទៀត។

 


ជយលាភីធំបន្តមកទៀតគឺក្រុម TXT បានឈ្នះពានបទចម្រៀងល្អបំផុត សម្រាប់បទចម្រៀង “Deja Vu” ព្រមទាំងពានអាល់ប៊ុមល្អបំផុតសម្រាប់អាល់ប៊ុម “Minisode 3: Tomorrow” ខណៈក្រុម ZEROBASEONE ក៏បានឈ្នះពានរង្វាន់នេះដែរសម្រាប់អាល់ប៊ុម “Blue Paradise”។

 

 


ដោយឡែកពានរង្វាន់ Rookie of the Year ដែលសំដៅដល់សិល្បករថ្មីលេចធ្លោប្រចាំឆ្នាំគឺបានទៅក្រុមចម្រៀងចំនួនបីរួមមានក្រុមចម្រៀងស្រី Hearts2Hearts មកពី SM Entertainment, ក្រុមចម្រៀងប្រុស KickFlip មកពី JYP Entertainment និងក្រុមចម្រៀងស្រី KiiiKiii មកពីផលិតកម្ម Starship ។

 

 


ផ្នែកពានរង្វាន់ពិសេសរួមមានពានរង្វាន់ Best Group បានទៅលើ ILLIT និង NCT Wish ខណៈពានរង្វាន់ Best Solo បានលើ Doyoung ពី NCT, ពានរង្វាន់ World Best Artist បានទៅលើ ROSÉ និង aespa និងពានរង្វាន់ K-Pop World Choice-Group បានទៅលើ BABYMONSTER។ ចុងក្រោយក្រុម BTS បានឈ្នះពានរង្វាន់ចំនួនពីរគឺមួយសម្រាប់ RM ក្នុងផ្នែក R&B/Hip-Hop Award និងមួយទៀតសម្រាប់សមាជិក Jimin ក្នុងផ្នែក Hallyu Star Award ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025