ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

MV ញាក់កន្ត្រាក់អារម្មណ៍ដំបូងរបស់ យូរី ក្នុងផលិតកម្មថ្មីទទួលការគាំទ្រខ្លាំងពីទស្សនិកជន

២០ ​វិច្ឆិកា ២០២០ | កម្សាន្ដ

នៅទីបំផុតអតីតតារាចម្រៀងរបស់ផលិតកម្ម សាន់ដេបានបង្ហាញទ្រនំថ្មីរបស់ខ្លួនជាផ្លូវការហើយគឺផលិតកម្ម ហង្សមាសជាមួយបទចម្រៀងដំបូងជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ដែលទទួលការគាំទ្រជាច្រើនពីទស្សនិកជន។

 

 

បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនខែនៅទីបំផុតតារាចម្រៀងពូកែក្បាច់រាំកញ្ញា យូរី បានបង្ហាញផ្លូវការពីទ្រនំថ្មីរបស់ខ្លួនហើយគឺផលិតកម្ម ហង្សមាស ដែលបទចម្រៀងដំបូងពីតារារូបនេះជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍គឹបទ”ផាំងៗ”។

 

ជាមួយអត្តន័យបទមច្រៀង និងការរាំដ៏ទាក់ទាញធ្វើឱ្យអតីតតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ រូបនេះទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន។

 

 

តារាចម្រៀងវ័យក្មេងសាច់សខ្ចី យូរី បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដោយក្លាយជាចំណែកមួយរបស់ផលិតកម្មជាទ្រនំដ៏ធំមួយតែងតែជាការទុកចិត្តពីតារាចម្រៀងនានាក៏ដូចជាអ្នកគាំទ្រក្នុងប្រទេសកម្ពុជា។

 

តារារូបនេះមានជំនឿជាក់ថា ទស្សនិកជន និងអ្នកគាំទ្រខ្លួននៅតែបន្តគាំទ្រនាងដូចមុន ហើយនាងសន្យាថានឹងមានអ្វីៗដែលថ្មី និងប្លែកជាច្រើននាពេលខាងមុខដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

 


យ៉ាងណាក៏ដោយតារាចម្រៀងវ័យក្មេងល្បីឈ្មោះរូបនេះ មិនបានបង្ហើបពីការកុងត្រារយៈពេលប៉ុន្មានឆ្នាំជាមួយផលិតកម្ម ហង្សមាសនោះទេ។

 

ក៏ប៉ុន្តែនាងជឿជាក់ថាវត្តមានក្នុងផលិតកម្មថ្មីអាចនឹងធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនកាត់ឈានទៅមុខមួយកម្រិតទៀត។

 

 

គួរបញ្ជាក់ផងដែរថា យូរី ក៏ជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងម្នាក់នៅក្នុងចង្កោមយុវវ័យដែលភាគច្រើនបទ ចម្រៀងរបស់នាងជាប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ហើ់យនាងត្រូវបានគេចាត់ទុកជាតារាចម្រៀងដែល ពូកែលេងស្ទីលតុបតែងខ្លួននិងក្បាច់រាំមិនចាញ់តារាចម្រៀងបរទេសឡើយ ។

 

យូរី ធ្លាប់ជាអតីតតារាចម្រៀងនៅក្នុងផលិតកម្ម រ៉ុក និង សាន់ដេផងដែរ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025