ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
Phnom Penh Designers Week 2025 កាន់តែធ្វើឱ្យអ្នកចូលរួមចាប់អារម្មណ៍ខ្លាំងពីការច្នៃម៉ូដប្លែកៗ ចម្រុះ ព្រមទាំងទាក់ទាញពីអ្នកច្នៃម៉ូដល្បីៗ។ប្រធានបទ « Fragile Heritage » ពីព្រឹត្តិការណ៍បង្ហាញម៉ូដ Phnom Penh Designers Week 2025 បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកចូលរួម ជាពិសេសការច្នៃម៉ូដប្លែកៗ និងទាក់ទាញពីក្រុមច្នៃម៉ូដល្បីៗ មានទាំងខ្មែរ និងបរទេស កាលពីពេលថ្មីៗ។
ម៉ូដចម្រុះប្លែកទាក់ទាញចំនួន6 ដែលមានកិតិយស និងមានឥទ្ធិពលបានចូលមកក្នុងការបង្ហាញម៉ូដសំលៀកបំពាក់លើកនេះ ក្រោមប្រធានបទ ‘FRAGILE HERITAGE’ ដែលជាការអំពាវនាវសម្រាប់អ្នករចនាដើម្បីរំលេចបេតិកភណ្ឌនៅក្នុងម៉ូដ ជាចលនាមួយដើម្បីឧ៌្យបញ្ចេញស្នាដៃ ១ ដែលខុសពីគ្នាគ្មានការដណ្តើមនៃម៉ូដក្នុងពិភពលោក។
ការច្នៃប្រឌិតមានន័យថាភាពចម្រុះនៃវប្បធម៌ និងទិសដៅម៉ូដគឺគួរឱ្យចាប់អារម្មណ៍ជាងនៅពេលដែលវប្បធម៌ក្នុងស្រុកស្របគ្នាត្រូវបានប្រារព្ធឡើងទៅទៀត។សម្រាប់ឆ្នាំ២០២៥នេះ កម្មវិធីខាងលើបានចែកការបង្ហាញម៉ូដសម្លៀកបំពាក់បុរសនារីជាពីរផ្នែកដាច់ៗពីគ្នា។ សម្រាប់ម៉ូដបុរសឆ្នាំនេះពិតជាទាក់ទាញខ្លាំងណាស់ពីអ្នកចូលរួមទស្សនា ដែលជាការច្នៃម៉ូដពី Ambre Men, Drewe Taylor Designs និង Don Protasio។ សម្រាប់ផ្នែកនារីវិញក៏ទាក់ទាញការចាប់អារម្មណ៍ខ្លាងដូចគ្នាពីមហាជន និងអ្នកចូលរួម ដែលជាការច្នៃឡើងពីអ្នកច្នៃម៉ូដល្បីៗដូចជា AND, ESSK និង Alfredo Vaez ។
Phnom Penh Designers Week មានគោលបំណងផ្តល់វេទិកាសម្រាប់អ្នករចនាម៉ូដ និងម៉ាកនានាដែលមានគោលបំណងបង្កើតអត្តសញ្ញាណ និងបានកំណត់ការបង្កើតយុទ្ធសាស្រ្តអាជីវកម្មរឹងមាំផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអភិវឌ្ឍទីផ្សារដែលមានស្រាប់សម្រាប់ការរីកចម្រើនរបស់ពួកគេ។បណ្ដាអ្នកចូលរួមពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងសម្រាប់ព្រឹត្តិការណ៍ Phnom Penh Designers Week 2025 នេះ ក៏ព្រោះតែម៉ូដសម្លៀកបពាក់ដែលអ្នកច្នៃម៉ូដទាំង៣ខាងលើយកបង្ហាញដល់ទស្សនិកជន ពិតជាមានភាពប្លែក និងកាន់តែទាក់ទាញជាងឆ្នាំមុនៗ។
អ្វីដែលអ្នកចូលរួមអបអរសាទរ ទះដៃកងរំពងឡើងនៃថ្ងៃទី២ នៃព្រឹត្តិការណ៍នេះគឺ ម៉ូដបុរសប្លែកៗ ដែលពួកគេមិនដែលបានឃើញពីមុនមក និងបានកោតសរសើរខ្លាំងពីទឹកដៃអ្នកច្នៃម៉ូដដ៏ប៉ិនប្រសព្វនៃអ្នកច្នៃម៉ូដល្បីឈ្មោះទាំង៣ខាងលើ។ពួកគេបន្តថាឆ្នាំនេះម៉ូដនីមួយៗពួកគេបានបង្ហាញដល់ទស្សនិកជនពិតជាស្រស់ស្អាត និងទាក់ទាញជាងបណ្ដាឆ្នាំមុនៗ ធ្វើឱ្យព្រឹត្តិការណ៍ Phnom Penh Designers Week ឆ្នាំនេះកាន់តែផ្ទុះការគាំទ្រខ្លាំងពីមហាជន។សូមបញ្ជាក់ថា Phnom Penh Designers Week គឺជាព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំមួយដែលរៀបចំឡើងចំនួន២ដងក្នុងមួយឆ្នាំៗ ដោយកម្មវិធីនេះស្វាគមន៍អ្នកគាំទ្រឈុត និង ម៉ូដទាន់សម័យសម្រាប់ពិធីដើរម៉ូដ ដែលមានរយៈពេលពីរថ្ងៃនៅ Rosewood Phnom Penh ។
ម៉ូដសម្លៀកបំពាក់ដែលច្នៃឡើងដោយអ្នករចនាម៉ូដល្បីឈ្មោះ៧រូបនិង៧ម៉ាកផ្សេងៗគ្នា បានធ្វើការប្រមូលផ្តុំម៉ូដថ្មីៗបំផុតរបស់ពួកគេកាលពីថ្ងៃទី ៣០ ខែ ឧសភា និង ៣១ ខែ ឧសភា នៅ Salon នៃ Rosewood Phnom Penh ។Phnom Penh Designers Week រៀបចំឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់អ្នករចនាម៉ូដ និងម៉ាកនានាដែលមានគោលបំណងសបង្កើតអត្តសញ្ញណ និងបានកំណត់ការបង្កើតយុទ្ធសាស្រ្តអាជីវកម្មរឹងមាំផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអភិវឌ្ឍន៍ទីផ្សារដែលមានស្រាប់ សម្រាប់ការរីកចម្រើនរបស់ពួកគេ៕
អត្ថ៖ PNN រូបភាព៖ ឃាង ទូច