ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
សហភាពអ៊ឺរ៉ុបបានគាំទ្រយ៉ាងខ្លាំងចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ យោងអ្នកនាំពាក្យគណៈកម្មាការសហភាពអ៊ឺរ៉ុបនៅថ្ងៃពុធ(៦មិថុនា)។ ការប្រកាសពីការគាំទ្រនេះបានធ្វើឡើងក្រោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកDonald Trumpដាក់ទណ្ឌកម្មលើចៅក្រុម៤រូបរបស់តុលាការនេះ។
សេចក្តីថ្លែងការណ៍ បានធ្វើឡើង១ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើចៅក្រម៤រូប របស់តុលាការICC ដែលនេះជាការតបតមួយមិនធ្លាប់មានពីមុនមក ជុំវិញបញ្ហាដែលតុលាការចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលBenjamin Netanyahu និងសេចក្តីសម្រេចនាពេលកន្លងមកទៅលើការបើកការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តិឡើងដោយយោធាអាមេរិកនៅប្រទេសអាហ្គានីស្ថាន។
ចៅក្រមដែលអាមេរិកដាក់ទណ្ឌកម្មមានឈ្មោះ លោកស្រីSolomy Balungi Bossa ជនជាតិអូហ្គង់ដា , លោកស្រីLuz del Carmen Ibanez Carranzaជនជាតិប៉េរូ , លោកស្រីReine Adelaide Sophie Alapini Gansou ជនជាតិបេនីន រួមនិងលោកស្រីBeti Hohler មកពីប្រទេសស្លូវេនី។
តុលាការព្រហ្មទណ្ឌអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ នៅថ្ងៃព្រហស្បតិ៍(៥មិថុនា)ថា ការដាក់ទណ្ឌកម្ម ជាការប៉ុនប៉ងបំផ្លាញឯករាជ្យភាពរបស់តុលាការ។
ប្រែសម្រួល៖ណាវ័ន្ត