ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

Zelenskiyអំពាវនាវឱ្យអាមេរិកនិងអ៊ឺរ៉ុបបង្កើនសម្ពាធលើរុស្ស៊ីក្រោយវាយប្រហារអ៊ុយក្រែន

០៧ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប រួមនិងបណ្តាប្រទេសផ្សេងទៀត បង្កើនសម្ពាធលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំមានទាំងមីស៊ីល និងដ្រូន លើប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រ(៦មិថុនា)។ 

 

មន្ត្រីនៃប្រទេសអ៊ុយក្រែន បានឱ្យដឹងថា  ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងដ្រូនជាបន្តបន្ទាប់លើទីក្រុងកៀវ របស់ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រ ហើយមនុស្ស៣នាក់ បានស្លាប់ ក្នុងករណីវាយប្រហារនេះ និងមានការផ្ទុះដ៏​ខ្លាំង​កក្រើក​ពេញ​ប្រទេស។

 

លោក Zelenskiy និយាយថា ដ្រូនច្រើនជាង៤០០និងមីស៊ីល៤០បានវាយប្រហារលើប្រទេសអ៊ុយក្រែន។

 

ការវាយប្រហារជាច្រើនបានកើតឡើង ក្រោយការព្រមានពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា វិមានគ្រីមឡាំងនឹងវាយប្រហារតបតវិញ ក្រោយដ្រូនជាច្រើនរបស់ប្រទេសអ៊ុយក្រែនបានបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជាច្រើនគ្រឿងរបស់រុស្ស៊ី នៅក្នុងការវាយប្រហារពីសំណាក់ប្រទេសអ៊ុយក្រែនទៅលើទឹកដីរបស់ប្រទេសរុស្ស៊ី។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025