ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

កៀកថ្ងៃផ្ទេរមកុដ លី មួយលាង រំពឹងអ្នកមកជំនួសនឹងធ្វើឱ្យ កម្ពុជា កាន់តែមានមុខមាត់លើឆាកអន្តរជាតិ ! 

២៨ ឧសភា ២០២៥ | កម្សាន្ដ

 

កៀកថ្ងៃផ្ទេរមកុដ Miss Teen International 2024 កញ្ញា លី មួយលាង បានបង្ហាញនូវអារម្មណ៍រីករាយ និងរំពឹងថាអ្នកថ្មី នឹងអាចនាំកេរ្តិ៍ឈ្មោះ កម្ពុជា កាន់តែល្បីលើឆាកអន្តរជាតិ ។ 

 

 

កញ្ញា លី មួយលាង បានបង្ហាញនូវអារម្មណ៍អាឡោះអាល័យជាខ្លាំងខណៈកៀកថ្ងៃផ្ទេរមកុដ Miss Teen International 2024 ទៅថ្មីកាន់តែជិតមកដល់ ដោយបវរកញ្ញាវ័យក្មេងរូបនេះរំពឹងថាអ្នកគ្រងមកុដឆ្នាំនេះអាចនឹងពាំនាំកេរ្តិ៍ឈ្មោះ កម្ពុជា កាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។

 

 

ជួបជាមួយកញ្ញាវ័យក្មេងស្រស់ស្អាត និងមានទេពកោសល្យខ្ពស់ទាំងសិល្បៈ និងចំណេះដឹង កញ្ញា លី មួយលាង  កាលពីពេលថ្មីៗនេះយុវតីរូបនេះនៅតែស្រស់ស្អាត និងរួសរាយរាក់ទាក់គួរជាទីស្រឡាញ់ពីមនុស្សជំវិញខ្លួន នាងបានបង្ហាញពីអារម្មណ៍សប្បាយរីករាយនៅពេលដែលឃើញប្អូនៗជំនាន់ក្រោយពោរពេញដោយសមត្ថភាពសម្រាប់ការប្រកួតនៅក្នុងឆ្នាំនេះ ។ 

 

 

រយៈពេលមួយឆ្នាំនៃការគ្រងមកុដ Miss Teen International 2024 កញ្ញា លី មួយលាង ទទួលបានបទពិសោធជាច្រើនក្នុងជីវិត ហើយពេលនេះនាងក៏ត្រៀមនឹងផ្ទេរមកុដទៅម្ចាស់ជ័យលោភីថ្មី ផងដែរ ។  មួយលាង មានអារម្មណ៍រំភើបលាយឡំនិងអារម្មណ៍ភ័យព្រួយ ដោយមិនដឹងថាមកុដក្នុងឆ្នាំនេះធ្លាក់ទៅប្រទេស កម្ពុជា ឬប្រទេសណាមួយឡើយ ។ 

 

 

ស្របពេលដែលត្រៀមខ្លួនផ្ទេរមកុដ Miss Teen International 2024 កញ្ញា លី មួយលាង ក៏បានសម្លឹងមើលឃើញចក្ខុវិស័យខាងផ្នែកប្រកួតសម្រស់នេះជាបន្តទៀត ដោយនាងបានចូលរួមនាមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រកួតសម្រស់ជាច្រើន ដើម្បីក្រេបយកចំណេះដឹងយកមកអភិវឌ្ឍន៍ខ្លួន ។

 

 

 ថ្វីដ្បិតតែមិនទាន់បង្ហាញថានឹងវិលត្រឡប់មកកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅពេលណាមួយច្បាស់លាស់ កញ្ញា លី មួយលាង បានបង្ហើបប្រាប់ថា អាចនឹងពេលឆាប់ៗខាងមុខ...។ អ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែរងចាំការវិលត្រឡប់របស់កញ្ញា លី មួយលាង គ្រប់ៗគ្នា  ៕  

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025