ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
រឿង « សពលើដើមឈើ » កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដោយមានការចូលរួមសម្តែងពីតារាវ័យក្មេងល្បីៗជាច្រើនរូប ។ តារាល្បីៗវ័យក្មេងជាច្រើនរូបកំពុងអង្រួញបេះដូងអ្នកគាំទ្រឱ្យមកចូលរួមទស្សនារឿង « សពលើដើមឈើ » របស់ផលិតកម្ម PDS Entertainment ច្រើនជាហូរហែ ដោយសារតែក្នុងរឿងនេះបង្កប់ទៅដោយអាថ៌កំបាំងជាច្រើន ។
រឿង« សពលើដើមឈើ » កំពុងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ដោយរឿងនេះគឺជាស្នាដៃថ្មីរបស់ផលិតកម្ម PDS Entertainment មានទាំង រន្ធត់ ភ័យខ្លាច អាថ៌កំបាំង ធ្វើអោយទស្សនិកជនមិនខកបំណងឡើយ។ ជាពិសេសគឺមានបង្កប់ដោយន័យអប់រំច្រើន ព្រមទាំងបង្ហាញពីប្រពៃណីនៃអ្នករស់នៅលើទឹក និងពិធីដង្ហែសព តំកល់សពលើដើមឈើ នៃខេត្តសៀមរាប ដែលប្រជាជនបច្ចុប្បន្នកំពុងតែបន្តរទំនៀមទំលាប់នេះដល់បច្ចុប្បន្ន ។
មិនត្រឹមតែបណ្តោះ ក៏បង្ហាញពីតំបន់ទេសចរណ៍មួយ មិនថា ខ្មែរ រឺជនបរទេសអាចមកមើលទីកន្លែងគេតំកល់សព និងទំនៀមទំលាប់អ្នករស់នៅទន្លេនិងជីវភាពអ្នកប្រកបមុខរបរនៅទីនោះ។ អ្នកដឹកនាំរឿង « សពលើដើមឈើ » បានបញ្ជាក់ប្រាប់ថា ផលិតកម្ម PDS តែងតែរៀបចំសាច់រឿងដែលកើតលើទិន្នភាពពិតក្នុងសង្គម ហើយផ្សារភ្ជាប់ពីប្រពៃណីទំនៀមទំលាប់ខ្មែរយើងដើម្បីអោយក្មេងៗទំពាំងស្នងរស្សីបានឃើញ ដឹងលឺ យល់ផងដែរ ជាពិសេសថតទីកន្លែងពិត គិតក័នឹកថា ព្រឺគួអោយខ្លាច ។
រឿងនេះ ក៏មានការចូលរួមសម្តែងពីតួអង្គ សោភា ហៅថា ពិសី បានសម្តែងជាតួអង្គយ៉ាងសាហាវ , កញ្ញា គុណ កន្និកា ជាតួអង្គ ខ្មោច, លោក ស្រ៊ុន វុធថា ជាតួអង្គ លាក់ទឹកមុខ, សុម៉ាលី , និង រាំប៉ូ ជាដើម...។
ទន្ទឹមនិងការដាក់បញ្ចាំងនេះរឿងផងដែរអ្នកដឹកនាំរឿងក៏បានបង្ហាញពីផលលំបាកនៃការថតរឿងនេះផងដែរថា គឺពិតជាជួបការលំបាកច្រើន ពិសេសខាងបច្ចេកទេស អូសភ្លើង កាត់យប់ លើទឹក, Standby លើទឹកសឹងតែមួយខែ ប្រើទូកច្រើន និង ទូកស្មាច់ប្រាស្រ័យលើទូករាល់ថ្ងៃ, កាត់ក្តៅ ខ្យល់ គ្រប់យ៉ាង, លុកលុយក្នុងទឹកតួអង្គនីមួយៗ និងក្រុមការងារ ពលីសឹងតែមិននឹកស្មានដល់ថា អាចបញ្ចប់និងយកមកបញ្ចាំងជូនពុកម៉ែបងប្អូនទស្សនិកជនបានឃើញ បានយល់ពី « រឿងសពលើដើមឈើ» ។
តួអង្គខ្លះធ្លាក់ទឹកជាច្រើនដងរងាញាក់ ឡើងលើដើមឈើ អុំទូក ចុះឡើងមានផលវិបាកខ្លាំង, តែពួកយើងបានជំនះគ្រប់យ៉ាងដើម្បីពាំនាំរឿងមួយនេះជូនពុកម៉ែបងប្អូនទស្សនា ដោយរពឹងថា ពុកម៉ែបងប្អូនជួយគាំទ្រ និងលើកស្ទួយវិស័ខ្សែភាពយន្ត ទាំងតារាសម្តែង និង ផលិតកម្មឱ្យមានកំលាំង ដើម្បីប្រឹងរិះរកគំនិតរឿងល្អៗ មកជូនទស្សនិកជនទស្សនា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ផ្តល់ឱ្យ