ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

ត្បូងពេជ្រពណ៌ក្រហមដ៏កម្រ ត្រូវបានគេដាក់បង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ស្មីតសូនៀន 

១៨ មេសា ២០២៥ | កម្សាន្ដ

 

ត្បូងពេជ្រពណ៌ក្រហមដ៏អស្ចារ្យ ដែលជាត្បូងដ៏កម្របំផុតមួយនៅលើផែនដី ត្រូវបានដាក់បង្ហាញកាលពីពេលកន្លងមក ដែលជារកឃើញថ្មីបំផុតសម្រាប់ការប្រមូលផ្តុំនូវត្បូងដ៏មានតម្លៃនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ស្មីតសូនៀន Smithsonian ។

 


ត្បូងកណ្តៀងពណ៌ក្រហមទំហំ ២.៣៣ ការ៉ាត់នេះ គឺជាផ្នែកមួយនៃការប្រមូលផ្តុំនូវត្បូងដ៏មានតម្លៃដែលមាន ឈ្មោះថា ត្បូងពេជ្រពណ៌ក្រហម វីនស្តុន  ហើយត្បូងពេជ្រនេះត្រូវបានចាត់ទុកថា ជាត្បូងដ៏មានតម្លៃមួយក្នុងចំណោមត្បូងពេជ្រចំនួន ២៥ លានប្រភេទដែលបានរកឃើញ ។

 


អ្នកមកទស្សនាក្នុងសារមន្ទីរ ក៏នឹងមានឱកាសអាចទស្សនាដោយផ្ទាល់នូវត្បូងពេជ្រចំនួន ៤០ប្រភេទផ្សេង ទៀត ដែលមានពណ៏ខុសៗគ្នា ដូចជាពណ៌ទឹកក្រូច ឬពណ៌ផ្កាឈូកជាដើម។

 


ការដាក់បង្ហាញនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ស្មីតសូនៀន នេះ ត្រូវបានធ្វើឡើងដោយលោក រូណាល់ វីនស្តុន ជាកូនប្រុសរបស់លោក ហារី វីនស្តុន  ដែលជាម្ចាស់លក់គ្រឿងអលង្ការដ៏ល្បីល្បាញមួយរូប។ 

 


គួរបបញ្ជាក់ថា ការតាំងពិពណ៌នេះមានទីតាំងនៅបន្ទប់តែមួយជាមួយនឹងត្បូងដ៏កម្រមួយផ្សេងទៀតមានឈ្មោះថា ហូប ដាយមិន Hope Diamond ក៏ជាកម្មសិទ្ធរបស់ក្រុមគ្រួសារ វីនស្តុន ផងដែរ ៕

 

 

ប្រែសម្រួល៖  ទូច ម៉ូនីកា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025