ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

Selena Gomez បណ្ដើរគូដណ្ដឹងយ៉ាងផ្អែមល្ហែមលើកម្រាលព្រំ Emmy Awards

១៥ កញ្ញា ២០២៥ | កម្សាន្ដ

 

Emmy Awards កម្មវិធីពានរង្វាន់ធំបំផុតសម្រាប់ភាពយន្តទូរទស្សន៍របស់អាមេរិកបានបកាលពីថ្ងៃទី១៤ ខែកញ្ញា ជាមួយវត្តមានតារាសម្ដែងជួរមុខជាច្រើនក្នុងឆ្នាំនេះ។

 

 


តារាចម្រៀង និងសម្តែង Selena Gomez ជាមួយគូដណ្ដឹងរបស់ខ្លួនគឺផលិតករតន្ត្រី Benny Blanco បានបង្ហាញខ្លួនរួមគ្នាលើកម្រាលព្រំក្រហមកម្មវិធី Emmy Awards លើកទី ៧៧ នៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ។

 

 


Selena Gomez បានចូលរួមកម្មវិធីឆ្នាំនេះ ខណៈដែលភាពយន្តភាគដែលនាងសម្ដែងរឿង “Only Murders in the Building” បានជាប់បេក្ខភាពប្រកួតប្រជែងរឿងភាគកំប្លែងល្អបំផុតប្រចាំឆ្នាំ។

 

 


តារាហូលីវូដជើងចាស់ Harrison Ford ដែលបានជាប់បេក្ខភាពតួរងប្រុសឆ្នើមសម្រាប់រឿងភាគកំប្លែង "Shrinking" ក៏បានដើរលើកម្រាលព្រំក្រហមជាមួយភរិយារបស់ខ្លួនដែរគឺតារាសម្តែង Calista Flockhart។

 

 

គូស្នេហ៍តារាផ្សេងទៀតរួមមានតួស្រីរឿង "Dying for Sex" Michelle Williams ជាមួយស្វាមីជាអ្នកដឹកនាំរឿង Thomas Kail និងមួយគូទៀតគឺអ្នកដឹកនាំរឿង Taika Waititi និងតារាចម្រៀង Rita Ora ។ក្រឡេកទៅមើលជយលាភីពានរង្វាន់ Emmy ក្នុងឆ្នាំនេះ ពានរង្វាន់ធំគឺរឿងភាគល្អបំផុតប្រចាំឆ្នាំបានទៅលើរឿងភាគក្នុងបន្ទប់សង្គ្រោះបន្ទាន់ "The Pitt" ខណៈរឿង "Adolescence" របស់ Netflix បានគ្រងតំណែងជារឿងភាគខ្នាតខ្លីល្អបំផុត។

 

 

 

ពានរង្វាន់តួឯកប្រុសឆ្នើមបានទៅលើ តារាសម្ដែង Noah Wyle ពីរឿងភាគ “The Pitt” ខណៈពានរង្វាន់តួឯកស្រីឆ្នើមបានលើតារាសម្ដែង Britt Lower ពីរឿងភាគ “Severance”។ពានរង្វាន់ត្រូវបានជ្រើសរើសដោយតារាសម្ដែង អ្នកដឹកនាំ ផលិតករ និងសមាជិកផ្សេងទៀតនៃស្ថាប័ន Television Academy សរុបប្រហែល ២៦០០០ នាក់ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025