ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
សួនសត្វក្វាដាឡាចារ៉ា (Guadalajara) នៅរដ្ឋចាលីស្កូបានប្រកាសអំពីរបកគំហើញមួយជាមួយនឹងការបង្កាត់ពូជដោយជោគជ័យសម្រាប់សត្វអណ្ដើតតូចជាងគេបំផុតនៅលើពិភពលោកដែលគេហៅថាពូជអណ្ដើកវ៉ាឡាតាហែលម៉េត (Vallarta Helmet)។
លទ្ធផលនៃការភ្ញាស់ពូជអណ្ដើកតូចជាងគេបំផុតនេះគឺជាជំហានដ៏សំខាន់មួយក្នុងការការពារប្រភេទសត្វជិតផុតពូជដែលគេបានប្រទះឃើញម្ដងនៅក្នុងឆ្នាំ២០១៨នៅក្នុងតំបន់ដែលមានកំណត់ស្ថិតនៅចន្លោះពីរដ្ឋចាលីស្កូ និងរដ្ឋណាយ៉ារីត (Nayarit) នៅប្រទេសម៉ិចស៊ិក។ វីដេអូបានបង្ហាញកូនអណ្ដើកដែលទើបញាស់មានកម្ពស់ត្រឹមតែ២សង់ទីម៉ែត្រស្មើនឹងកម្រាស់លុកកាក់៥ប៉េសូរបស់ម៉ិកស៊ិក។
លោក រីខាដូ ដាវ៉ាឡូស (Ricardo Davalos) អ្នកជីវវិទូសួនសត្វបាននិយាយថា វាគ្រាន់តែជាកំណើតមួយក៏ពិតមែន ប៉ុន្តែវាបានផ្តល់ឱ្យពួកគេនូវលទ្ធភាព ឬក្តីសង្ឃឹមក្នុងការនិយាយថា ពួកគេអាចបន្តពូជ គម្រូផ្សេងទៀត។
លោក Davalos បានកត់សម្គាល់ថា ពូជអណ្ដើកនេះមានកូនតិចខ្លាំងណាស់ដែលអាចពងបានតែ២ទៅ ៤គ្រាប់ប៉ុណ្ណោះ ហើយភាគច្រើនមិនអាចញាស់បានទាំងអស់នោះឡើយ។ លោកបានបន្ថែមថា គេជឿថា បច្ចុប្បន្នមានពូជអណ្ដើកប្រភេទនេះប្រហែល៥០០ក្បាលប៉ុណ្ណោះដែលអាចរស់នៅក្នុងព្រៃ។
កម្មវិធីបន្តពូជនេះបានចាប់ផ្តើមដំណើរការក្រោយពីអាជ្ញាធរបរិស្ថានបានផ្ដល់ឱ្យនូវអណ្តើកចំនួន៣៧ក្បាលដែលពួកគេបានរឹបអូសពីការជួញដូរខុសច្បាប់ក្នុងឆ្នាំ២០២៣៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន