ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
រុមអ្នកជំនាញរុស្ស៊ីបានបង្ហាញគ្រោងឆ្អឹងដំរីបុរាណដែលមានជីវិតរស់នៅលើផែនដីនេះកាលពីជាង៤ម៉ឺនឆ្នាំមុនក្រោយពីបានផ្គុំដំឡើងជារូបរាងពេញលេញដោយជោគជ័យ។
ក្រោយពីបានផ្គុំដំឡើងដោយជោគជ័យនូវគ្រោងឆ្អឹងសត្វដំរីបុរាណដែលមានជីវិតរស់នៅលើផែនដីកាលពី៤៤,០០០លានឆ្នាំមុន ក្រុមអ្នកជំនាញបុរាណវិទ្យារបស់រុស្ស៊ីបានដាក់បង្ហាញគ្រោងឆ្អឹងដំរីបុរាណនេះជាសាធារណៈក្នុងមជ្ឈមណ្ឌលស្ដារនីតិសម្បទាអន្តរជាតិនៅក្នុងភូមិមួយនៅតំបន់ឡេនីនក្រាដ (Leningrad) ប្រទេសរុស្ស៊ី។
ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលនេះដើម្បីបានឃើញគ្រោងឆ្អឹងដែលគេបានផ្គុំដំឡើងពេញលេញនូវថនិកសត្វមួយនេះដែលគេសន្មតឈ្មោះថា «តាឌីបេ» (Tadibe) ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់អ៊ូរ៉ាល់ (Ural) ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០២០។
លោក យូរី ស្តារីកូវ (Yuri Starikov) ប្រធានមជ្ឈមណ្ឌលសម្រាប់ការស្ដារឡើងវិញនូវវត្ថុជាប្រវត្តិសាស្ត្រធម្មជាតិបានពន្យល់ថា ក្រុមអ្នកជំនាញបានទទួលជោគជ័យក្នុងការកសាងក៏ដូចជាការផ្គុំដំឡើងជាថ្មីនូវគ្រោងឆ្អឹងដ៏ធំមហិមាទាំងនេះ។
លោកបាននិយាយថា បញ្ហាប្រឈមដ៏ធំបំផុតបំផុតគឺការផ្គុំដំឡើងលលាដ៍ក្បាលឡើងវិញ ដោយសារវាមានសភាពខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈផ្នែកជាច្រើនបានបាត់ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅតែអាចស្ដារពួកវាឡើងវិញដោយជោគជ័យ។
បើយោងតាមសេវាសារព័ត៌មានរបស់មជ្ឈមណ្ឌលនេះ ការតាំងពិព័រណ៍គ្រោងឆ្អឹងដំរីបុរាណនេះនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី២៩ ខែសីហារហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន